មន្ត្រីនាយកដ្ឋាន​ធនធានធម្មជាតិ និង​បរិស្ថាន ត្រូវ​ម្តាយ​ខាង​ស្រី​ទម្លាយ​រូបភាព​ស្រើបស្រាល ពេលដែល​ក្បត់ពាក្យសន្យា​របស់ខ្លួន​

, , Leave a comment

​ប្រទេស​ចិន ៖ រូបភាព​ស្រើបស្រាល​លើ​គ្រែ​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ និង​បរិស្ថាន​ជាមួយ​នារី​វ័យក្មេង ត្រូវបាន​ម្តាយ​ខាង​ស្រី​ទំនាយ​ជា​សាធារណៈ នៅពេលដែល​នាយកដ្ឋាន​រូបនេះមិន​គោរព​តាម​ពាក្យសន្យា​របស់ខ្លួន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ក្នុងប្រទេស​ចិន​មួយ​ឈ្មោះ ណ័​រ​ញូ ។​

 

​ប៉ុន្មាន​ថ្ងៃមុន​នេះ​សារព័ត៌មាន​ជាច្រើន​ក្នុង​ជាច្រើន ស្រាប់តែ​ទទួលបាន​ស្រោមសំបុត្រ​មួយ​ដែល​វេច​ខ្ចប់​ទៅដោយ រូប​ស្រើបស្រាល របស់​ប្រធាន​នាយកដ្ឋាន ធនធានធម្មជាតិ និង​បរិស្ថាន ក្នុង​ខេត្ត អ៊ូ​ហាន ក្នុងប្រទេស​ចិន  ជាមួយនឹង​ឈុត សិច និង​ស្រើបស្រាល នៅ​ជាមួយនឹង​ស្រី​កំណាន់​។​
​ប្រធាន​នាយកដ្ឋាន ដែល​ត្រូវបាន​គេ ប្តឹង និង​ទំលាយ​រូបភាព​នេះ ដែរ​ឈ្មោះថា Hwang ដែលមាន​ទំនាក់ទំនង​រស់នៅ​ជាមួយនឹង​គ្នា​រយៈពេល ៤ ឆ្នាំ ។ នៅក្នុង​ស្រោមសំបុត្រ​នោះដែរ ស្រី​នោះបាន​បញ្ជាក់​ឈ្មោះថា ខ្លួន​ឈ្មោះ Yan ដែលជា​ស្រី​កំណាន់​របស់លោក Hwang និង​បាន​អះអាងថា រូបភាព​នេះ​ជា​រូបភាព​ពិត មិនមែន​កែប្រែ​ដោយ​កម្មវិធី​ហ្វូ​តូ​សប​នោះទេ​។​

 

​បន្ទាប់ពី​ទទួលបាន​សំបុត្រ​នេះ សារព័ត៌​មានបាន​ទំនាក់ទំនង​ទៅកាន់​អ្នក​ផ្ញើ  ដោយ​ម្តាយ​របស់​នាង Yan បាន​អះអាងថា កូនស្រី​របស់ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង លោក ប្រធាន​នាយកដ្ឋាន​ខាងលើ រយៈពេល ៤ ឆ្នាំ ដោយ លោក​តែងតែ​សន្យា​ម្តង​ហើយ​ម្តង​ទៀតថា នឹង​រៀបការ​ជាមួយនឹង​កូនស្រី​របស់គាត់ តែ បែរជា​មិន​ធ្វើតាម​សម្តី​ដែល​ខ្លួន​ធ្លាប់បាន​និយាយ ទើប​គាត់​ទំលាយ​រូបភាព​ស្រើបស្រាល និង​រស់នៅ​ជាមួយនឹង​គ្នា​នេះ​ចេញ​តែម្តងទៅ ។​

 

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះដែរ សារព័ត៌មាន​ក្នុងស្រុក​ចិន បាន​ព្យាយាម​ទាក់ទង​ទៅកាន់ ប្រធាន​នាយកដ្ឋាន​ខាងលើ ដើម្បី សុំ​ការបំភ្លឺ​តែ​មិនបាន​ជួប ហើយ​រឿង​នេះដែរ​កំពុង​ស្ថិតនៅ​ក្នុង​ចំណុច​ស៊ើបអង្កេត​នៅឡើយ​៕

20-2-2014 20-2-2014 (1) 20-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published