បុរស​ខ្លាំង អាង​កម្លាំង​កាប់​ក្បាល​ប្រពន្ធ​២​ពូថៅ យក​លេស​ស្រវឹងស្រា​

, , Leave a comment

​ខេត្ដ​ស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ដោយ​កាប់​ក្បាល​ចំនួន​២​ពូថៅ​ប​ណ្ដា​ល​ឱ្យ​សន្លប់​ក្នុង​ថ្លុកឈាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនដៃដល់​នោះ​មានឈ្មោះ សែត កុសល អាយុ​២៩​ឆ្នាំ ។​ចំណែក​ស្ត្រី​រងគ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​ជ​ន​ដៃ​ដ​ល់​​មានឈ្មោះ ពុធ ស្រី​នី អាយុ​១៩​ឆ្នាំ​អ្នក​ទាំង​២​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​បើតាម​ការរៀបរាប់រ​បស់​ស្ដ្រី​រងគ្រោះ​បាន​ឲ្យ​ថា កាលពី​អ្នកស្រី​ទើប​រៀប​អា​ពា​ហ៍​ពិ​ពារ​ហ៍​បាន​មួយរយៈ​ក្រោយមក​ពុំដែល​កើតមាន​ទំនាស់​ទា​ស់​ទែ​ង​​គ្នា​នោះទេ ពោលគឺ​មាន​ភាព​ល្អូកល្អិន​ស្រឡាញ់គ្នា​ចាក់ទឹកមិនលិច ។ ប៉ុន្ដែ​ក្រោយពី​សម្រាល​បានកូន​ស្រី​មួយ​អាយុប្រមាណ​ជិត​២​ឆ្នាំ ស្រាប់តែ​ចាប់ផ្ដើម​កើតមាន​ទំនាស់​ជាមួយ​គាត់ ខណៈដែល​ប្ដី​ផឹកស្រា​ស្រវឹង​ម្ដងៗ​តែងតែ​រករឿង​ឈ្លោះប្រកែក​មិនចេះចប់​មិន​ហើយ ។ លុះដល់​ថ្ងៃ​កើ​ត​ហេ​តុ​ ពេលដែល​ប្ដី​ផឹកស្រា​ស្រវឹង​ក៏បាន​វិល​មក​ផ្ទះ​វិញ ស្រាប់តែ​រករឿង​ឈ្លោះប្រកែក​ហើយ​ពូថៅ​មក​កាប់​ក្បាល​ចំនួន​២​ពូថៅ​បណ្ដាលឱ្យ​សន្លប់​ភ្លាមៗ ។​

 

​ពេល​ឃើញ​ហេតុការណ៍​បែបនេះ ប្រជាពលរដ្ឋ​ជិតខាង និង​ក្រុមគ្រួសារ​ក៏បាន​ជួយ​អន្ដរាគមន៍ ឃាត់ខ្លួន​ជនដៃដល់​ឲ្យ​សមត្ថកិច្ច​ឃុំខ្លួន​ប​ណ្តោះ​អា​ស​ន្ន ដើម្បី​បំពេញ​សំណុំបែបបទ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ស្ត្រី​រងគ្រោះត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​” ៕

20-2-2014

 

Leave a Reply

(*) Required, Your email will not be published