ពិធី​ការិនី​រាត្រី​កម្សាន្ត គង់ វង្ស​យ៉ា​ទី ត្រៀម​កាន់​កម្មវិធី​ថ្មី​មួយទៀត​នៅ CTN

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រោយពី​ឆ្លងកាត់​ការសាកល្បង​ធ្វើជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី រាត្រី​កម្សាន្ត របស់​ទូរទស្សន៍ CTN អស់​រយៈពេល​ជិត​មួយឆ្នាំ​មក​នៅ​ពេ​លនេះ​ស្រី​ស្រស់​កញ្ញា គង់ វង្ស​យ៉ា​ទីបាន​កែប្រែ​ខ្លួន​មកជា​បុគ្គល​ពេញសិទ្ធិ​ប្រចាំ​នៅក្នុង​ទូរទស្សន៍​ល្បី​មួយ​នេះហើយ​។ ការឆ្លងកាត់​ភា​ព​មិ​ន​ប្រា​ក​ដ​ប្រ​ជា​នេះហើយ​ដែល​ធ្វើឱ្យ គង់ វង្ស​យ៉ា​ទី កាន់តែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​របស់ខ្លួនរ​ហូត​មាន​ព័ត៌មាន​ថា ថ្នាក់លើ​របស់​នាង​បាន​ត្រៀ​ម​ទម្លាក់​ការងារ​ឱ្យ​នាង​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ថ្មី​បន្ថែម​ទៀតផង​។​

 

​ព័ត៌មាន​នេះ​នៅពេល​យើង​សួរនាំ​បន្ថែម គង់ វង្ស​យ៉ា​ទី បាន​បញ្ជាក់ដែរថា បើតាម​ព័ត៌មាន​ដែល​នាង​បានដឹង​ល្ហៀ​ងៗ​ពី​ថ្នាក់លើ គឺ​មេ​របស់​នាង​ពិត​ជា​មា​ន​គម្រោង​ឱ្យ​នាង​ទៅកាន់​កម្ម​វី​ធី​ថ្មី​មួយទៀត​ពិតមែន ប៉ុន្តែ​កម្មវិធី​នោះ​នាង​ក៏​មិនទាន់​បានដឹង​ប្រាកដថា មាន​ចំណងជើង​ដូចម្តេច​? ឬ​ផ្តោតទៅលើ​អ្វី​? និង​ត្រូវ​ចាប់ផ្តើម​នៅពេលណា​ដែរ ។ ដូច្នេះហើយ​នាង​សូម​មិនទាន់​អាច​បញ្ជាក់​ព័ត៌មាន​ច្បាស់​ការណ៍​បាន​នៅឡើយ​ទេ ប៉ុន្តែ​ទោះយ៉ាងណា​នៅ​ពេ​ល​​នាង​ទទួលបាន​កម្មវិធី​ថ្មី​បន្ថែម នាង​នឹង​ខិតខំ​ហ្វឹ​ត​ហាត់​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ល្អ ក្នុង​គោលបំណង​បំពេញចិត្ត​ថ្នាក់ដឹកនាំ​ក៏ដូចជា​ដើម្បី​ប្រ​ជា​ប្រិ​យ​ភាព​របស់ខ្លួន​ផងដែរ​៕

19-2-2014 (5) 19-2-2014 (1) 19-2-2014 (2) 19-2-2014 (3) 19-2-2014 (4)

 

Leave a Reply

(*) Required, Your email will not be published