មូលហេតុ​អ្វី បានជា​ចេះតែ​រមាស់​ប្រដាប់ភេទ ​

, , Leave a comment

​អាការ​រមាស់​នៅត្រង់​ប្រដាប់ភេទ​តែង​កើត​ឡើងជា ញឹកញាប់ និង​មាន​ស្ទើរ​គ្រប់​មនុស្ស ។ មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​អាការ​រមាស់​មាន​ច្រើនបែប​ច្រើនយ៉ាង​ណាស់ ។ អ្នក​សាកល្បង​មក​ត្រួតពិនិត្យ​មើលថា អាការ​រមាស់ របស់​អ្នក​ដែល​កើតមាន នា​កន្លងមក​ផ្តើម​មកពី​មូលហេតុ​អ្វីខ្លះ ?

 

-​ស្លៀក​ញក់​ខោអាវ ឬ​ខោអាវ​ក្នុង​ចង្អៀត​ខ្លាំងពេក​ធ្វើឱ្យ​ខ្យល់អាកាស​មិនអាច​ចេញចូល​បានល្អ​ជាពិសេស​ខោអាវ ក្នុង​ដែល​ចង្អៀត​ត្រង់​បរិវេណ​ប្រ​ដា​ប់​ភេទ​។​
-​ធ្វើឱ្យ​កើតការ​ហប់​សើម និង​មានការ​កកិត​ខ្លាំង ។ ពេល​កើត​អាការ​នេះ​ឡើង​វា នឹង​ធ្វើឱ្យ​ស្កៀបរមាស់ និង​បើសិន​យើង​អេះ​ផង​។​
-​មេរោគ​នឹង​បន្ថែម​ការប្រមូលផ្តុំ​ត្រង់​មុខ​ដំបៅ​រីក​រាលដាល​កាន់តែ​ខ្លាំងក្លា​។​

 

​ច​ង់​បំបាត់​អាការ​នេះ​គួរ​ជ្រើសរើស​សម្លៀក​បំ​ញក់​ដែល​ងាយស្រួល​ស្លៀកពាក់​សាច់​ក្រណាត់​មាន​ខ្យល់​ចេញចូល​ល្អ ជក់​ញើស ឆាប់​ស្ងួត ដូចជា​សា​ច់​​ក្រណាត់ កប្បាស ឬ​សាច់​ក្រណាត់​ដែល​ផលិត​ពី​សរសៃ​ធម្មជាតិ ។​
-​ក្រោយពី​លេង​កីឡា ឬ​ហាត់ប្រាណ គួរ​ប្រញាប់​ធ្វើការ​សម្អាតខ្លួន​ឱ្យ​ស្អាតបាត​កុំ​ទុក​ផ្អាប់​ញើស​ចោល​ដែល​ធ្វើឱ្យ​ប្រមូលផ្តុំ​មេរោគ​កាន់តែ​ច្រើ​ន​ឡើ​ង​ ។​
-​បើសិន​មាន​អាការ​រមាស់ ធ្លាក់ស មាន​ពណ៌ មាន​ក្លិន គឺអាច​កើតមក​ពី​មេរោគ​ហើយ ។​
-កើត​មកពី​រោគ​រើម ជា​វីរុស​មួយ​ប្រភេទ​ដែល​ឆ្លង​តាមរយៈ​ការប៉ះពាល់ នឹង​រួមភេទ វា​បង្កឱ្យមាន​ពក​កន្ទួល គ្រុន ក្រពេញ​ទឹក រលាក​ក្លាយ​ជាដើម ។​
-​ប្រតិកម្ម​ជាមួយ​សារជាតិ​គីមី​ផ្សេងៗ​ដូចជា​ទឹក​ថ្នាំ ឬ​ម្សៅ​សាប៊ូ​ប្រើ​បោក​ខោអាវ​ក្នុង ។​

 

​ក្រៅពីនេះ​នៅ​ប្រតិកម្ម​ជាមួយ​សាប៊ូ​ដុស​ខ្លួន​សំឡី​អនាម័យ ទឹកអប់​បាញ់​ខ្លួន ឬ​សូម្បីតែ​សារជាតិ​រំអិល​ក្នុង​ស្រោម អនាម័យ​របស់​បុរស ។ អ្ន​ក​ត្រួ​ត​ពិ​និ​ត្យ​អាការ​ទាំងអស់នេះ​មើលថា តើ​បណ្តាលមកពី​មូលហេតុ​ណា មួយ​បើសិនជា ឃើញ​គ្មាន​ពាក់ព័ន្ធ​ប្រការ​ណាមួយ​ទេ ហើយ​អាការ​នៅតែ​រមាស់​ខ្លាំងក្លា​មិនអាច​ធ្វើការ​ទប់ស្កាត់បាន គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​ដើម្បី​ធ្វើការ ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ៕

19-2-2014

 

Leave a Reply

(*) Required, Your email will not be published