ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​តុលាការ​ពីបទ​លួច​ម៉ូតូ​ជនរងគ្រោះ​

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​មួយគ្រឿង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​ទាបភ្លឺ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ សិ្ថ​ត​នៅ​ចំណុច​ភូមិ​ត្រាំ​ពែ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឡុ​ច លឹម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្មែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​នោះ បានប្រគល់​ឲ្យ​ទៅ​ជនរងគ្រោះ​វិញ​ហើយ ។​ ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

19-2-2014

 

Leave a Reply

(*) Required, Your email will not be published