សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកាឃុំខ្លួន​មន្ដ្រីនគរបាល​ស្រុក​ព្រៃឈរ ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​ជា​អនីតិជន​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ជនសង្ស័យ​ម្នាក់​ដែលជា​មន្ដ្រីនគរបាល​ប​ម្រើ​ការ​នៅ​ស្រុក​ព្រៃឈរ ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ចាម សម្រេច​ធ្វើការ​ឃុំខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ដោយ​ចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​ជា​អនីតិជន ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនជាប់ចោទ​មានឈ្មោះ ផល ស៊ី​ណាត ហៅ​ពៅ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​រឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ បាន​ប្រើ​ទូរស័ព្ទ​ទាក់ទង​លួងលោម​បញ្ឆោត​ក្មេងស្រី​ម្នាក់​អាយុ ក្រោម​១៥​ឆ្នាំ យកទៅ​រួមភេទ​ជាច្រើនលើក ហើយ​លើកចុងក្រោយ​ក៏ត្រូវ​បែកការណ៍​ដោយសារតែ​រំលោភ​ក្មេងស្រី​នោះ​នៅក្នុង​រថយន្ត​ហើយ​ត្រូវ​អ្នកភូមិ​ឃើញ និង​ឡោមព័ទ្ធ​រថយន្ដ​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

 

​នៅ​ចំពោះមុខ​ចៅក្រម ជនជាប់ចោទ​បាន​ឆ្លើយ​ដោះសា​រថា រឿង​ដែល​បានកើត​ឡើង​នេះ គឺ​មិនមែនជា​ការបង្ខិតបង្ខំ​នោះឡើយ​វា​ជាការ​ព្រមព្រៀងគ្នា​រវាង​ជនរងគ្រោះ និង​រូបគេ​៕

19-2-2014

 

Leave a Reply

(*) Required, Your email will not be published