សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការខេត្ត​ពីបទ​បង្ក​របួសស្នាម​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​បញ្ជូនទៅ​កាន់​តុលាការ​កាល​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​ទៅលើ​បុរស​ម្នាក់​បណ្តាល ឲ្យ​​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច ដើម​ពោធិ៍​សួន នាគ​បាញ់​ទឹក ស្ថិត​ក្នុងភូមិ​ក​ម្ម​ក​រ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ទី​១​ឈ្មោះ នួន ម៉ៅ​ហៅ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុ​ខ​រ​បរ​កម្មករសំណង់ ផ្ទះ​នៅ​ខេត្តបន្ទាយមានជ័យ មក​ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​.​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ទី​២​ឈ្មោះ យុន សា​យូ ភេ​ទ​​ប្រុ​ស អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាត់ដំបង មាន​ទីលំនៅ​ភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណន់ មក​ស្នាក់នៅ​ប​ណ្តោះអាសន្ន​ភូមិ​.​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ តា ស៊ុន ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ​ជា​មនុ​ស្ស​មា​ន​​វិ​ប​ល្លា​ស្មារតី ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​វត្ត​ដំរី​ស រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត​។​

 

ប្រភព​ដដែល​បាន​បន្ថែមទៀតថា កាលពី​វេលា​កើតហេតុ​ខាងលើ​នៅ​ចំណុចដើម​ពោធិ៍ សួន​នាគ​បាញ់​ទឹក ស្ថិត​ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុ​ង​​បា​ត់​ដំ​ប​ង ពួក​ដៃដល់​មាន​គ្នា​២​នាក់​បាននាំគ្នា​អង្គុយ​ផឹកស៊ី​អស់​ប៊ីយែ​ចំនួន​១២​កំប៉ុង នៅលើ​សួនច្បារ​នាគ​បាញ់​ទឹក លុះ​ជនរងគ្រោះ​ដែលជា​ម​នុ​ស្ស​​មិ​ន​សូវ​គ្រប់​ម្នាក់ បាន​ដើរ​រើស​អេតចាយ​យប់​បាន​ដើរ​ចូលទៅ​កន្លែង​ស្នាក់នៅ​ក្នុង​វត្ត​ដំរី​។ លុះ​ដើរមក​ជិត​ដល់​កន្លែងកើតហេតុ​ជនសង្ស័យ​ដៃ​ដ​ល់​​បាន​និយាយប្រាប់​គ្នា​ថា កាលពីមុន​តា​ម្នាក់​ធ្លាប់​វ៉ៃ​ខ្លួន​បែកក្បាល​ម្តង ឮដូច្នេះ​ជនសង្ស័យ​ម្នាក់​នោះ​ក៏បាន​ដើរទៅ​វ៉ៃ​តា​ម្នាក់​នោះ​រងរបួស​រហូតដល់​ស​ន្លប់​រួច​នាំគ្នា​ទៅ​ផឹក​បន្តទៀត ។ ពេល​ជនរងគ្រោះ​ភ្ញាក់​ពី​សន្លប់​ក៏បាន​ស្រែកជេរ​បក្ខពួក​ជនសង្ស័យ​បន្តទៀត ភ្លាមៗ​នោះ​ជនសង្ស័យ​ក៏បាន​កាច់​មែក​ដើម​ចំប៉ី​មក​វ៉ៃ​លើ​ជនរងគ្រោះ​ម្តងទៀត​បណ្តាល​ឲ្យ​សន្លប់​ធំ ដោយមាន​ស្នាម​បែក​ភ្នែក និង​ច្រមុះ​រួច​ក៏​ដើរចូល​ទៅក្នុង​វត្ត​ស្នាក់នៅ​កុដិ​លេខ​១២ ក្នុ​ង​​វត្ត​ដំរី​ស​បាត់ទៅ និង​ម្នាក់ទៀត​ក៏បាន​ត្រឡប់ទៅផ្ទះ​វិញ ។​

 

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាននាំគ្នា​ផឹកស៊ី​ស្រវឹង​រួច​ឃើញ​ជនរងគ្រោះ​ដើរ មក​ជិត​ក៏មាន​ឱកាស​វ៉ៃ​សន្លប់​២​ដង ដោយសារតែ​គំ​នុំ​​ចាស់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

19-2-2014 (2)

19-2-2014 (3) 19-2-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published