ជិះ​ម៉ូតូ​ងងឹត​អត់​ភ្លើង​បំភ្លឺ​ផ្លូវ ទៅបុក​រថយន្ត​ចត​ស្ងៀម​របួសធ្ងន់ ដេកពេទ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ខណៈដែល​ម៉ូតូ​ពេលយប់​អត់​ភ្លើង​បំភ្លឺ​ផ្លូវ បាន​បើក​បុក​ចំ​ពីមុខ​រថយន្ត​មួយគ្រឿង​ចត​លើ​ចិ​ញ្ចើមផ្លូវ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ជិត​ផ្សារ​ប៉េសេ​ចាស់ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1A-0474 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​តែម្នាក់ឯង​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទៅបុក​នឹង​រថយន្ត​ទួរីស​១៥​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-1264 ពេញ​មួយ​ទំហឹង ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើត​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សា​ម៉ុ​យ ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ។ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដំ​ណោះ​ស្រា​យ​ជា​ក្រោយ​៕

18-2-2014

 

Leave a Reply

(*) Required, Your email will not be published