ខេត្តឧត្ដរមានជ័យ ៖ ស្ត្រីជាមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនករណីជួញដូរថ្នាំញៀន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្ទះជនសង្ស័យភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ កង ឆាវី ហៅស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច ធ្វើការឆេកឆេរ និងដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនពណ៌ផ្កាឈូកចំនួន៣គ្រាប់ ប្រភេទទឹកកកចំនួន៧កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តឧត្ដរមានជ័យចាត់ការតាមនិតិវិធីច្បាប់ ៕