រាជធានីភ្នំពេញ ៖ បន្ទាប់ពីរងបរាជ័យស្នេហាផ្ទួនៗជាមួយបុរសក្នុងស្រុកក៏ដូចជាក្រៅស្រុក ពេលនេះតារាចម្រៀងស្រីនាង គង់ ចាន់រដ្ឋា បានរកឃើញ បុរសដែលគួរឱ្យនាងទុកចិត្ត ក្នុងការផ្ញើវាសនាសម្រាប់អនាគតរបស់ខ្លួនហើយ នោះគឺជាបុរសក្នុងស្រុកម្នាក់ដែលប្រកបការងារនៅក្រុមហ៊ុនឯកជនមួយ ។
តាមការអះអាងរបស់តារាចម្រៀងស្រីសម្បុរស្រអែមស្រស់នាង គង់ ចាន់រដ្ឋា បានឱ្យដឹងថា បុរសដែលនាងសម្រេចចិត្តប្រគល់បេះដូងឱ្យគ្រប់គ្រងនោះ គឺមិនមែនជាអានិកជនរស់នៅក្រៅស្រុកនោះទេ គឺនៅក្នុងស្រុក ហើយនាងមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជិតកន្លះឆ្នាំ និងបានស្គាល់ចិត្តថ្លើមគ្នារួចហើយដែរ។ នាងបញ្ជាក់ថា បើមិនមានបញ្ហាចោទនោះទេប្រហែលជាអាចសម្រេចរៀបការក្នុងពេលឆាប់ៗនេះ ។
តាមរយៈការឈឺចាប់ និងរឿងរ៉ាវស្នេហាជាច្រើនលើកបានធ្វើឱ្យមជ្ឈដ្ឋានជាច្រើនគិតថាតារាចម្រៀងនាង គង់ ចាន់រដ្ឋា ប្រហែលជារាងចាលលែងហ៊ានបើកបេះដូងទទួលបុរសណាធ្វើជាសង្សារទៀតហើយ ។ តែផ្ទុយទៅវិញ ពេលនេះនាងបានទម្លាយឱ្យដឹងពីទំនាក់ទំនងស្នេហាថ្មីជាមួយបុរសក្នុង ស្រុកធ្វើព្រងើយ ថែមទាំងមានគម្រោងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះទៀតផង ៕
៨