រឿងដែលស្ត្រីមិនចង់ជួប និងរឿងដែលស្ត្រីចង់ឱ្យភាគីបុរសបំពេញឱ្យពេលឡើងលើគ្រែច្រើនគួរសមមកហើយ ។ សម្រាប់លេខនេះដើម្បីឱ្យភាគីស្ត្រីបានត្រៀមលក្ខណៈជាមុន ទើបយើងចង់ចែក រំលែកនូវចំណេះដឹងសិចមួយចំនួនទាក់ទងនឹងរឿងដែលបុរសបានជួបប្រទះ ហើយស្ទើរតែធ្វើឱ្យគេអស់អារម្មណ៍កណ្តាលទីសរមភូមិសិច ។
១-កុំសុំឱ្យគេបិទភ្លើងងងឹតឈឹង : ស្ត្រីមួយចំនួនមានអារម្មណ៍ខ្មាសអៀន និងមិនហ៊ានប្រឈមនឹងការពិតថា ខ្លួនកំពុងតែមានសិច ហើយច្រើនតែព្យាយាមបិទបាំងភាពអៀនខ្មាសរបស់ខ្លួនដោយងងឹត ព្យាយាមឱ្យអ្វីៗគ្រប់យ៉ាង ដំណើរការទៅក្រោមពន្លឺដ៏ងងឹតដែលហ៊ុមព័ទ្ធដោយវាំងននជុំជិត ។ ក្រសែភ្នែករបស់ភាគីបុរសស្ទើរតែមិនបានឃើញ ឬមិនបានគយគន់ភាពស្អាតនៃខ្លួនប្រាណរបស់ស្ត្រីជាគូស្នេហ៍ឡើយ ។ ការមិនបានឃើញរបស់ស្អាតៗល្អៗដោយភ្នែករបស់ភាគីបុរសនេះហើយដែលជាហេតុធ្វើឱ្យអារម្មណ៍ពុះកញ្ជ្រោលរបស់បុរសត្រូវបានកាត់បន្ថយជាងញក់កណ្តាល ។ ដូច្នេះបើអាចធ្វើទៅបានសូមកុំ ធ្វើឱ្យអ្វីៗគ្រប់យ៉ាងដំណើរការទៅក្រោមស្បៃងងឹតនៅពេលដែលអ្នកមានរបស់ស្អាតគួរតែបង្ហាញ ឱ្យគេបានឃើញខ្លះទៅ ។
២-កង្វល់ និងខ្លាចឈឺរហូត : ចំពោះស្ត្រីដែលធ្លាប់មានបទពិសោធឈឺ ចាប់ចន្លោះពេលមានសិចជាមួយដៃគូ ជួនកាលស្រមោលមួយនេះបានលងបន្លាចធ្វើឱ្យនាងចេះតែមានអារម្មណ៍ខ្លាចឈឺទៀតក៏ចេះតែស្រែកថ្ងូរតិចៗ សុំឱ្យបុរសជាដៃគូដាក់តិចៗថ្នមៗ បុរសជាដៃគូក៏យល់ព្រម ហើយព្យាយាមធ្វើថ្នមៗមួយៗធ្វើយ៉ាងណាការញរមិនឱ្យនាងមានការឈឺចាប់ ។ ប៉ុន្តែស្ត្រីខ្លះហាក់ដូចជាមិនមានទស្សនវិជ្ជមានចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ភាគីបុរសទេ ហើយមានអារម្មណ៍ថាគ្រប់សកម្មភាពដាក់ចូល ដកចេញ របស់បុរសវាជារឿងដែលមិនមានសេចក្តីសុខស្រួលឡើយ គិតតែពីរអ៊ូខ្លាចឈឺឬស្រែកដោយ ភាពខ្លាចរហូត ។ ទង្វើបែបនេះក៏ធ្វើឱ្យបុរសអស់អារម្មណ៍លែងចង់…ដែរ ។
៣-បដិសេធមិនធ្វើសកម្មភាពតប : ការពិតទៅភាគីបុរសខ្លួនឯងក៏អាចចាត់ការចំពោះតម្រូវការផ្លូវភេទរបស់ខ្លួនឯងបានដោយមិនចាំបាច់ពឹងពាក់ស្ត្រីឡើយ ។ ការដេកនៅស្ងៀមដូចគល់ឈើរបស់ភាគីស្ត្រីវាមិនមែន ជាបញ្ហាក្នុងការដែលបុរសម្នាក់ចង់ឱ្យខ្លួនឯងដល់ចំណុចកំពូលឡើយ ។ បញ្ហាដែលបុរសគិតនោះ គឺថាគេមិនមែនកំពុងតែដេកជាមួយតុក្កតាស្រីទេ គេត្រូវការការតបស្នងពីភាគីស្ត្រីដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលខ្លាំង ។ ដូច្នេះស្ត្រីខ្លួនឯងមិនត្រូវបដិសេធដោយយល់ថា ភាគីបុរសបំពេញឬធ្វើបានល្អហើយខ្លួនមិនចាំបាច់ធ្វើអ្វីទៀតទេ ។ ត្រូវចងចាំថា បុរសគេមិនមែនដេកជាមួយខ្នើយឱបទេ ដូច្នេះកិច្ចសហការគ្នាជួយចូកជួយចែវទាំង អស់គ្នាវាជារឿងសំខាន់ចំពោះសិចរបស់បុរស ។
៤-ក្លិនរំខានអារម្មណ៍ : ភាគីស្ត្រីច្រើនតែរអ៊ូរទាំអំពីអនាម័យរបស់បុរសជាញឹកញាប់ដែលភាគីបុរសច្រើនតែភ្លេច ថែទាំអនាម័យខ្លួនប្រាណឱ្យបានស្អាតរហូតទាល់តែជាដើមហេតុឱ្យក្លិន និង រសជាតិភាពជាបុរសរបស់គេមើលទៅផ្អាប់កខ្វក់រំខានអារម្មណ៍ភាគីស្ត្រី ។ រហូតដល់ពេលខ្លះភាគីស្ត្រីបង្ខំឱ្យទៅងូតទឹកសម្អាតកាយសិនមុននឹងមកដំណើរការបន្តទៀត ។ ប៉ុន្តែបញ្ច្រាសមកវិញប្រសិនបើភាគីបុរស ជួបនឹងស្ថានការក្លិនមិនស្រស់ស្រាយកាយមិនមានអនាម័យស្អាតល្អរបស់ស្ត្រីជាដៃគូទេនោះ គេក៏លែងមានអារម្មណ៍ដំណើរការសិចបន្តទៅទៀតដែរ ពីព្រោះទីតាំងដែលច្រមុះរបស់គេស្រងក្លិន និងទីតាំងដែល អណ្តាតរបស់គេទទួលរសជាតិវាសុទ្ធតែមិនស្រស់ស្រាយចំពោះខ្យល់ដង្ហើម ហើយជារសជាតិដែលមានរសជាតិប្រៃៗ ដោយការបែកញ្ញើសដែលច្បាស់ណាស់ថា កាលណាក្លិន និងរសស្នេហ៍មិនត្រូវមាត់មិនត្រូវច្រមុះ របស់គេយ៉ាងនេះ វាក៏បានជះឥទ្ធិពលធ្វើឱ្យគេមិនអាចបន្តសកម្មភាពសិចតទៅទៀតបានផងដែរ ។ ប៉ុន្តែប្រសិនបើគេធ្វើបន្តនោះគឺគេគ្រាន់តែធ្វើបំពេញឱ្យឆាប់ចប់កិច្ចល្បែងលើគ្រែនេះតែប៉ុណ្ណោះ ដោយគេនឹងរំលង ដំណាក់កាលនៃការបបោសអង្អែលដើម្បីបញ្ចៀសក្លិនដែលមិនល្អនេះ ហើយចាត់ការស៊កបញ្ចូលតែម្តង ដោយយកច្រមុះ និងមាត់របស់គេចេញពីខ្លួនប្រាណអ្នក ដើម្បីការពារដំណើរអស់អារម្មណ៍កណ្តាលទី ។
៥-បោះសម្តីប្រមាថអាច្រមក់ : បើទោះណាបុរសជាគូស្នេហ៍មិនមានដំបងសីល្ប៍ធំញេល គឺវាតូច និងខ្លីជាងខ្នាតស្តង់ដារ បុរសទូទៅយ៉ាងណាក្តីក៏អ្នកគួរតែលាក់ចម្ងល់នេះទុកក្នុងចិត្ត មិនត្រូវព្យាយាមសួរទៅគេត្រង់ៗថា“នេះវាឡើងរឹងអស់ហើយឬ?” នៅពេលបុរសត្រូវបានដៃគូសួរលក្ខណៈដូចជាឆ្ងល់បន្តិចដូចជាប្រមាថបន្តិច បែបនេះគឺមិនគ្រាន់តែធ្វើឱ្យអាច្រមក់របស់គេមិនអាចរីកធំថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យគេមាន អារម្មណ៍អាម៉ាស់មុខហើយកាន់តែស្រករួញរួមតូច ថែមទៀតផង ៕