ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

, , Leave a comment

​ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុងករណី​គ្រោះ​ថ្នា​ក់​​ចរាចរណ៍​រវាង​ម៉ូតូ​បើក​បុក​អ្នក​ថ្មើរជើង​។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ លើ​កំ​ណា​ត់​​ផ្លូវ​បេតុង​មួយ​ខ្សែ ស្ថិតក្នុង​ភូមិ​បេង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ឈ្មោះ វ៉ាន់ ហាច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1A-6694 ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​ទៅបុក​ជនរងគ្រោះ​ឈ្មោះ ឌិន សា​ខន ហៅ​គ្រាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ ចំណែក​សព​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ត្រូវ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ន​គ​រ​បា​ល​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាមច្បាប់​៕

18-2-2014

 

Leave a Reply

(*) Required, Your email will not be published