ជម្លោះ​ក្នុង​វង់​ផឹកស៊ី ក្មេង​ទំនើង​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​បង្ក​របួសស្នាម​

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ ក្មេង​ទំនើង​២​នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៤ បន្ទាប់ពី​ពួកគេ​ទាំងពីរ​នាក់​បានធ្វើ​សកម្មភាព​ដេញ​វាយតប់​គ្នា​បណ្តាលឱ្យ​ជនរងគ្រោះ​ម្នាក់ រងរបួស​ក្នុង​វង់​ផឹកស៊ី ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ញឿ​ន ញ៉េ ភេទ​ប្រុស​អាយុ ២០​ឆ្នាំ និង​ឈ្មោះ​ផាល ផាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅក្នុង​ភូមិ​ផ្ទះ​រុង ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ កែវ ហូត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​វាយតប់​ទៅលើ​ជនរងគ្រោះ​នោះ​ពិតប្រាកដ​មែន ដោយសារតែ​ទំនាស់​ពាក្យសំដី​គ្នា​ក្នុងពេល​ផឹកស៊ី​ជាមួយគ្នា ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕

18-2-2014

 

Leave a Reply

(*) Required, Your email will not be published