ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ករណី​ជួញដូរ​ភ្លុក​ដំរី​ខុសច្បាប់​ឆ្លង​ប្រទេស​

, , Leave a comment

​ខេត្តសៀមរាប ៖ ជនជាតិ​វៀតណាម​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ធ្វើការ​ឃាត់ខ្លួន​ករណី​ជួញដូរ​ភ្លុក​ដំរី​ប្រមាណ​៧៩,៥​គីឡូក្រាម​ឆ្លងដែន​ពី​ប្រទេស​កូរ៉េ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ។​

 

​ប្រភពពី​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​ជនជាតិ​វៀតណាម​មានឈ្មោះ ផាម ខ្វាន់​ជឿ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ​B5480684 និង​ទី​២​ឈ្មោះ បួ​យ វ៉ាន់​ទឿ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​B5381992 ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅវេលា​ម៉ោង​ខាងលើ​ជនសង្ស័យ​ទាំង​២​បាន​យក​វ៉ា​លី​ចំនួន​៣ ឆ្លងកាត់​ម៉ាស៊ីន​ស្គែ​ន រកឃើញ​វ៉ា​លី​ចំនួន​បី​លាក់​សុទ្ធតែ​ភ្លុក​ដំរី​ភ្លាមនោះ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្រគល់​ឲ្យ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។ ប៉ុន្តែ​ជនសង្ស័យ​ទាំង​២​បាន​បដិសេធថា មិនជា​របស់ខ្លួន​ឡើយ ។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២ និង​សាកសួរ​បន្ថែម​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

17-2-2014

 

Leave a Reply

(*) Required, Your email will not be published