បើករថយន្ត​បញ្ចេញ​កំហឹង បុក​រះ​រថយន្ត ម៉ូតូ និង​ទ្រព្យសម្បត្តិ​អ្នកដទៃ បណ្តាល​មនុស្ស​រងរបួស រត់​ទៅ​ដេក​ធ្វើ​ព្រងើយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត​ម៉ាក​រ៉េវ​ហ្វ​ពណ៌​ទឹកប្រាក់ បើក​បុក​រះ ផ្ទះ​ប្រ​ជា​ព​ល​រ​ដ្ឋ​​ទៀត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅមុខ​គ្លីនិក​យីហោ សុភា​គ្លីនិក និង​សម្ព​ព ស្ថិតនៅ​តា​មផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​ម៉ាក​រ៉េវ​ហ្វ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-6906 បាន​បើក​ប្រ​ជែ​ង​​ជា​មួយ​រថយន្ត​ស៊ី​អរ​វី មួយគ្រឿង​ទៀត ។ លុះ​ពេលមកដល់​មុខ​គ្លីនិក​យីហោ​ខាងលើ​ដោយសារ​ល្បឿន​លឿន​ផង​នោះ ក៏បាន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ស្មាស់​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ទាំ​ង​៣​នាក់ បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅក្បែរនោះ បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​រថយន្ត​ដែល​ចត​ចោល​ម៉ាក​លុ​ច្ស​ស៊ី​ស មួយគ្រឿង ហើយ​រថយន្ត​លុ​ច្ស​ស៊ី​ស បាន​ជ្រុល​ទៅបុក​រថយន្ត​មួ​យ​គ្រឿ​ង​​ទៀត ម៉ាក​ប៉ា​ជេ​រ៉ូ រួចហើយ រថយន្ត​ប៉ា​ជេ​រ៉ូ បាន​ជ្រុល​ទៅបុក ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​ចត​ចោល​ដែរ​បណ្តាល​ឲ្យ​រង​ការខូចខាត​ផងដែរ​។​

 

​ក្រោយ​កើតហេតុ​បុរស​ដែល​បើករថយន្ត​បង្ក បាន​រត់​ចូល​គ្លីនិក យីហោ សុភា​គ្លីនិក និង​សម្ព​ព ដេក​ធ្វើ​ព្រងើយ ហាក់ដូច​គ្មាន​រឿង​អ្វី​សោះ ។ ទោះជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មូល​ដ្ឋា​ន បា​ន​ចុះទៅ​ជួយ​អន្តរាគមន៍ ដើម្បី​មាន​ចំណាត់ការ​តាមច្បាប់​៕

17-2-2014

 

Leave a Reply

(*) Required, Your email will not be published