លោក ចាន់ នី ប្រើ​ស្បែក​​​ជា​​ម​ន្ដ្រីន​គ​រ​បា​ល​​ប្រ​ឆាំ​ង​​​បទ​ល្មើ​ស​​​សេដ្ឋកិ​ច្ច ស​ម្ងំ​​ដា​ក់​​កុ​ង​ត្រូ​ល​ជ​ជុះ​​ខុ​ស​ច្បា​ប់​ នៅ​​ខេ​ត្តតា​កែ​វ​ យកលុយ​រាប់​ឆ្នាំ​

, , Leave a comment

​ខេត្ដ​តាកែវ ៖​ នៅក្នុង​អាណាចក្រ​ខេត្តតាកែវមាន​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈ្មោះ ចាន់ នី បាន​បង្ក​ព្យុះភ្លៀងតាមតែ​ទំនើងចិត្ត គឺមានបាន​បង្កើត​ប៉ុស្តិ៍​ជជុះ ប្រចាំការ​នៅ​តា​ម​​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ខាងលិច​ផ្លូវ​វាង ក្រុង​ដូន​កែវ ក្នុងភូមិ​ប្រ​ហូត សង្កាត់​រកាក្រៅ ក្រុង​ដូន​កែវ ខេត្ដ​តាកែវ​ ប្រដេញ​ឡាន​ដឹកទំនិញឲ្យ​ចូល​បង់លុយ​តាមតែ​ទំនើងចិត្តដោយ​ខំ​ប្រឹ​ង​ប្រែ​ង​​ប្រមូល​លុយយ៉ាង​អនាធិបតេយ្យយកទៅ​បង់​ជូន​មេ​កើយ​ឈ្មោះ​អ្វី​នោះទេ អាចនិយាយបាន​ថា​លោក ចាន់ នី បាន​យក​បទបញ្ជា​របស់​ថ្នាក់លើទៅ​ស្វែងរក​ផលប្រយោជន៍ច្រក​ហោប៉ៅ​ធ្វើ​មា​ន​ធ្វើបានផ្ទាល់ខ្លួន​យ៉ាង​ងងើល​។​

 

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​ឲ្យ​ដឹងថា នៅតាម​ផ្លូវជាតិ​លេខ​២ ខាងលិច​ផ្លូវ​វាង ក្រុង​ដូន​កែវ ក្នុងភូមិ​ប្រ​ហូត សង្កាត់​រកាក្រៅ ក្រុង​ដូន​កែវ គេ​សង្កេតឃើញ​លោក ចាន់ នី បានដាក់​ប៉ុស្តិ៍​ជជុះ ឡើង​ដុះ​ស្លែ​ទៅហើយ គឺ​ដាក់​ប៉ុស្តិ៍​ជជុះចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញរកស៊ី​ដឹកជញ្ជូន​ទំនិញគ្រប់​ប្រភេទ ​ព្រមទាំង​បាន​ចាត់តាំងមន្ត្រី​ជំនិត​របស់ខ្លួនឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះជាប់​ជាប្រចាំ​នៅ​ទី​នោះទាំងយប់​ទាំង​ថ្ងៃ និង​មាន​ត្រៀម​រថយន្តសម្រាប់​ប្រដេញ​តាម​ឡាន​ដឹកទំនិញដែល​ភ្លេច​ចូល​បង់លុយយ៉ាង​ប្រសេចប្រសាច​ផងដែរ​។​

 

តាម​សម្ដី​អ្នករកស៊ី​នៅ​ទីនោះ​បានឱ្យដឹង​ទៀតថា លោក ​ចាន់ នី និង​បក្ខពួក​របស់ខ្លួន​បានដាក់​ស្នាក់ការ​នេះ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ​ច្រើន​ខែ​ឆ្នាំ មកហើយ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ក្រុម​ឈ្មួ​ញ​រកស៊ី​គ្រប់​ប្រភេទក្នុង​មួយថ្ងៃ​រាប់លានរៀល និង​មាន​ក្រុម​ឈ្មួញ​ខ្លះ​បង់​ខែ​ថែមទៀត មិន​ថា​ឈ្មួញ​រកស៊ី​ក្នុងស្រុក​ ឬ​ក្រៅស្រុក​ឡើយ​ ឲ្យតែ​បើកបរ​ឆ្លងកាត់​ខេត្ត​គឺ​សុទ្ធតែ​បង់លុយ​ឱ្យ​លោក ចាន់ នី ទាំងអស់​ ។ ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញទាំង​តាម​ផ្លូវទឹក​ និង​តាម​ផ្លូវគោកឆ្លងកាត់​ទឹកដី​ខេត្តតាកែវ​ សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ជូន​លោក ចាន់ នី ជាប់​ជា​ប្រចាំ​ គឺ​មិនអាច​រំលង​បានទេ ។​ បន្ថែម​លើស​នេះ​ទៀត​គឺ​លោក ចាន់ នី បាន​ពង្រាយ​កម្លាំង​ចុះ​ប្រមូល​លុយ​តាម​កន្លែងសំខាន់ៗ​ ដូចជាលោក ​ចាន់ នី​ និង​បក្ខពួក​ចុះទៅ​យកលុយ​មាន​កំពង់​ទូក​ក្រោម​ខាងកើត​ផ្សារ​តាកែវ ឋិត​នៅ​ភូមិ​ស្នោ ក្រុងដូន​កែវ កំពង់ទូក​ថ្ម​ស កំពង់ទូក​កំពង់អំពិល ឋិត​នៅ​ស្រុក​បុរីជលសា កំពង់ទូក ព្រែក​តា​ម៉ៅ ស្រុក​គីរីវង់ និង​រថយន្ដ​ដឹកទំនិញ​គ្រប់​ប្រភេទ​ចេញពី​កម្ពុជា​ទៅ​វៀតណាម​ ពី​វៀតណាម​មក​កម្ពុជា​ គឺ​ត្រូវ​បង់លុយ​មួយ​ទូក ​ឬមួយ​រថយន្ត​គឺ​៦​ម៉ឺន​រៀល​ទៅ​១២​ម៉ឺន​រៀល ​ហើយ​តាម​កំពង់​នីមួយៗ​ មាន​រាប់សិប​ទូក​ និង​រាប់សិប​រថយន្ត​ក្នុង​មួយថ្ងៃៗ ​ដែល​ត្រូវ​បង់​ជូន​លោក​ ចាន់ នី​ ។​ រថយន្ដ​ដឹកទំនិញ​ និង​ទូក​ដឹកទំនិញ​ចេញចូល​ពី​កម្ពុជា ​ទៅ​វៀតណាម​ សុ​ទ្ឋ​តែ​ត្រូវ​ជាប់​បង់លុយ​ជូន​លោក ចាន់ នី​ទាំងអស់​ ។ ​បើ​ពុំ​ដូច្នេះ​ទេ​ទំនិញ​ទាំងនោះ​ លោក ​ចាន់ នី​ ចាប់​បង្ក្រាប​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​ជាក់​ជាមិនខាន​ ទោះបី​កន្លងមក​លោក​អភិបាលខេត្ដ​តាកែវ​ បានចេញ​បទបញ្ជា​ និង​ណែនាំ​យ៉ាង​តឹងរ៉ឹង​យ៉ា​ង​ណា​​ក៏លោក ​ចាន់ នី មិន​ខ្ចី​ឈឺក្បាល​វិលមុខ​យកចិត្តទុកដាក់​អនុវត្ដ​តាម​នោះទេ​។​

 

​ជាគោលការណ៍អគ្គស្នងការ​នគរបាល​ជាតិបាន​ចាត់តាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ចឲ្យ​ចុះ​តាម​បណ្តា​ខេត្ត​ ដើម្បីស្រាវជ្រាវ​ស្រង់​ស្ថិតិពីបទ​ល្មើស​សេដ្ឋកិច្ច ហើយ​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ ឬ​អាច​សុំ​កម្លាំង​សហការជាមួយ​មន្ត្រី​ជំនាញក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន ដើម្បី​ចុះបង្ក្រាប​បទល្មើស​ទាំងនោះ​ ។ មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្នុង​លិខិត​បេសកកម្ម​របស់អគ្គស្នងការ​នគរបាល​ជាតិបាន​ហាមឃាត់​ជាដាច់ខាត មិន​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​ជា​អចិន្ត្រៃយ៍ការត្រៀម​រថយន្ត​សម្រាប់​ប្រដេញ ឬ​ការរាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ​នោះទេ​ ។ ប៉ុន្តែ​អ្វីដែល​លោក ចាន់ នី និង​មន្ត្រីក្រោមឱវាទ​របស់គាត់កំពុង​បង្ក​ព្យុះភ្លៀងនៅ​ទូទាំង​ខេត្តតាកែវ ផ្គើន​បំផុត​ទៅនឹង​គោលការណ៍របស់​ថ្នាក់លើមិនដឹង​ជា​លោក ចាន់ នី អាង​ខ្សែ​ទុយោ​ថ្នាក់​ណាខ្លះ​ទេដែល​ទាមទារ​ឲ្យអគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​នេះឡើងវិញ​ផង មិនត្រូវ​បណ្តែតបណ្តោយឲ្យ​បុគ្គល ចាន់ នី ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​ភាព​អ​នា​ធិ​ប​តេ​យ្យ​ដែល​កំពុង​កើតមាន ជះឥទ្ធិពល​មិនល្អ​ដល់​ថ្នាក់លើ​៕

20-1-2014 (1) 20-1-2014

 

Leave a Reply

(*) Required, Your email will not be published