ខេត្តកំពង់ចាម ៖ លោកកេង ប៊ុនណា ជាអភិបាលរងស្រុកត្បូងឃ្មុំត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងជាអភិបាលស្រុកត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវទៅកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម ។លោកសេងសុខឿន ជានាយករដ្ឋបាលសាលាស្រុកត្បូងឃ្មុំ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងជាអភិបាលរងស្រុកត្បូងឃ្មុំ ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងបានធ្វើឡើងនៅក្នុង សាលាស្រុកត្បូងឃ្មុំកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃ ជាអភិបាលខេត្តកំពង់ចាមព្រមទាំងមានការចូលរួមពីមេបញ្ជារការ–មេបញ្ជាររងទាំងបីអង្គភាព លោកនាយក–នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន–អនុប្រធានមន្ទីរជំវិញខេត្ត។
លោកអភិបាលស្រុក–ក្រុងលោកអធិការនគរបាលស្រុក-ក្រុងលោកមេឃុំនាយប៉ុស្តិ៍រដ្ឋបាល ចំណុះស្រុកត្បូងឃ្មុំ ព្រមទាំងអាជីវករជាច្រើនចូលរួមយ៉ាងច្រើនកុះករ ។ បន្ទាប់ពីស្តាប់របាយការណ៍ របស់លោក លី ឡេង អភិបាលស្រុកត្បូងឃ្មុំស្តីពីការអនុវត្តន៍ភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងពេលដែលលោកកាន់តំណែងជាអភិបាលស្រុកកន្លងមកនេះ ។ លោក កេង ប៊ុនណា ដែលទើបតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តនិងអរគុណយ៉ាងអនេកដល់រាជរដ្ឋាភិបាលមានសម្តេចនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន អរគុណដល់ឯកឧត្តមសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្តនឹងតែងតាំងលោកជាអភិបាលស្រុកត្បូងឃ្មុំ ព្រមទាំងអគុណដល់ ឯកឧត្តមលន់ លឹមថៃ អភិបាលបាលខេត្តកំពង់ចាម អរគុណដល់លោក លី ឡេងដែលជាគ្រូអប់រំបង្រៀនប្រដៅដ៏ល្អដែលលោកចងចាំមិនភ្លេច ។
ឯកឧត្តមលន់ លឹមថៃ មានប្រសាសន៍កោតសរសើដល់លោក លី ឡេង អតីតអភិបាលស្រុកត្បូងឃ្មុំ ដែលអនុវត្ត បានល្អប្រសើរ ចូលរួមចំណែកការអភិវឌ្ឍន៍កន្លងមក គឺបានបន្សល់ទុក្ខនូវស្នាដៃគំរូ ល្អៗជាច្រើន។ព្រមទាំងមានមតិ ផ្តាំផ្ញើយ៉ាងច្រើនដល់លោក លោក កេងប៊ុនណាដែលទើបតែងតាំងជាអភិបាលស្រុកត្បូងឃ្មុំថ្មីក្នងការអនុវត្តន៍ទទួលភារកិច្ចការងារថ្មី ៕