បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤ នេះថា វេលាម៉ោង ៥៖០០ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ កម្លាំង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ហម មុត បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទ ប្រើប្រាស់ គ្រឿងញៀន ។ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈពូកគេទើបត្រឡប់មកពីទិញថ្នាំញៀនប្រើប្រាស់ ដោយដកហូតបានកាំភ្លើងខ្លីម៉ាកឡុកមួយ ដូចកាំភ្លើងមែនទែនតែប្រើហ្គាសបាញ់គ្រាប់ជ័រ ។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឱ្យដឹងនៅ ជនសង្ស័យទី១-ឈ្មោះ អាង ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ទី២-ឈ្មោះ ជួន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
លោកមេបញ្ជាការអាវុធហត្ថ បានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានឆែកក្នុងខ្លួន រកឃើញកាំភ្លើង ម៉ាកឡុក ដូចកាំភ្លើងមែនទែន តែប្រើហ្គាសបាញ់ គ្រាប់ជ័រ ហើយពួកគេបានឆ្លើយសារភាពថា ទើបមកពីទិញថ្នាំញៀនអស់ ៣០០០០រៀលជក់នៅ ផ្សាររ៉ាប៉ោយប៉ែត ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្តខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕