ប្រទេសអេស្ប៉ាញ ៖ សិល្បៈនៃការច្នៃប្រឌិតមួយដ៏អស្ចារ្យដែលបានបង្កើតឡើងជារូបសេះយក្សមួយដែលផ្គុំឡើងពីទូរស័ព្ទសុទ្ធសាធ ដែលត្រូវបាននាំយកចេញមកតាំងបង្ហាញនៅក្នុងផ្នែក ខាងមុខនៃច្រកចូលទៅកាន់កម្មវិធីសមាជទូរស័ព្ទដៃពិភពលោកនៅក្នុងទីក្រុងBarcelona ប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសង្គមកម្សាន្ត ញូស៊ីនេត ។
ពេលនេះការងារផ្នែកបុរាណវត្ថុមើលទៅពិតជាអស្ចារ្យ និងរូបចម្លាក់នេះកើតចេញពីការតភ្ជាប់គ្នាជាកំណាត់ៗ ដោយទូរស័ព្ទស្មាតហ្វូន ដែលធ្វើឱ្យវាមានទំហំ និងកម្ពស់ទាំងមូលស្មើនឹង១៩ហ្វីត នឹងស្លាបដ៏ធំមានប្រវែង១៦ហ្វីត ។ បើយោងទៅតាមអ្នកស្ថាបនាបានឱ្យដឹងថា ការធ្វើឲ្យចេញជារូបរាងសេះមួយនេះបានចំណាយពេលវេលាអស់ប្រហែល៧២០ម៉ោង។
ក្រុមហ៊ុនផលិតផលចិន Huawei ដែលជាអ្នកផ្ដើមគំនិត និងជាអ្នកស្ថាបនារូបនេះឡើងបាននិយាយថា គេបានខំប្រឹងធ្វើរូបនេះឲ្យមានលក្ខណៈល្អឥតខ្ចោះក្នុងន័យដើម្បីបង្ហាញពីឥទ្ធិពលនៃ បច្ចេកវិទ្យារបស់គេ។ រូបសេះមួយនេះពិតជាអស្ចារ្យវាបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនាជាច្រើន។ គួររំលឹកថា ការបង្ហើតសេះនេះឡើងបានចំណាយទូរស័ព្ទស្មាតហ្វូនចំនួន៣៥០០គ្រឿង ហើយវាពិតជាល្អនិងលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនទូរស័ព្ទដែលពួកគេបានទទួលជោគជ័យលើការផលិតក្នុងប្រវត្តិសាស្ត្រទូរស័ព្ទដៃ៕