រាជធានីភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែងឈិតសុជាតាមួយរយៈនេះបានផ្លាស់ប្តូរស្ទីលសម្តែងថ្មីៗគួរឱ្យចាប់អារម្មណ៍ ។ ពីមុនសុជាតា គ្រាន់តែជាអ្នកចាប់អាជីពអត្ថាធិប្បាយទូរទស្សន៍និងសម្តែងប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះនាងក្តាប់មុខរបរសិល្បៈថ្មីមួយចំនួនទៀតដូចជាច្រៀង និងបង្ហាញម៉ូដនៅក្រុម Super Model ដែលរបស់កញ្ញា ឌួង ហ្សូរីដា ។ ខណៈពេលកំពុងអភិវឌ្ឍខ្លួននេះ ឈិត សុជាតា បង្ហាញអារម្មណ៍ព្រួយចិត្តខ្លះនៅពេលការច្រៀងរបស់នាងនៅមានកម្រិតហើយបូករួមការច្រៀងផងរាំផងជាកត្តាដែលធ្វើឱ្យនាងពិបាកក្នុងការហាត់រៀនស្របពេលដែលនាងមិនសូវមានជំនាញនោះ។
តារាសម្តែងមានប្រភពកំណើតនៅខេត្តតាកែវរូបនេះបញ្ជាក់ថា ពីមុននាងកម្រឡើងច្រៀងណាស់ព្រោះសំឡេងរបស់នាងមិនសូវល្អទេបានសម្តែង និងការតុបតែងខ្លួនយោង ។ ពេលគេហៅច្រៀងតាមទូរទស្សន៍ម្តងៗ នាងបុកពោះណាស់ខ្លាចច្រៀងខុសចង្វាក់ ។ ប៉ុន្តែខណៈដែលមិត្តសិល្បៈមួយចំនួនគេប្រឹងប្រែងចេះច្រៀងគ្រប់គ្នាទើប សុជាតា ខំហាត់រៀនរាំនិងច្រៀង ដើម្បីឱ្យមើលទៅនៅលើឆាកឱ្យរស់រវើកដូចគេដូចឯង ។ ឱ្យតែច្រៀងបទញាក់ម្តងៗនាងបារម្ភណាស់ព្រោះបទញាក់ត្រូវឱ្យមានភាពរហ័សរហួនរាំផងច្រៀងផង គឺហត់ណាស់ ។
ទោះជាយ៉ាងណាក្តីអាជីពថ្មី បើទោះជានាងនៅខ្វះខាតមួយចំនួនតែនាងនឹងព្យាយាមហើយយូរទៅគង់តែបានសម្រេច និងស៊ាំជាមួយអាជីពនេះមិនខាន ។ ការច្រៀងរាំ និងដើរម៉ូដស្រួលម្យ៉ាងដែរចំណាយពេលមួយភ្លែតៗអត់ចំណាយពេលយូរឡើយ គឺស្រួលយកលុយបើសម្តែងវិញចាយពេលច្រើន ។ ទោះជាយ៉ាងណាក្តីនាងយល់ថាសិល្បៈមិនថា ផ្នែកអ្វីទេគឺកើតចេញពីការតស៊ូនិងអត់ធ្មត់ទើបទទួលបានជោគជ័យនិងមានប្រជាប្រិយភាព៕