លោក​ សុ​ខ​ ថុ​ល​ ជំ​នួ​យកា​រ​ចៅ​ហ្វាយ​ខេ​ត្ត​សៀ​ម​រាប​ បន្ថែម​មុ​ខ​រ​បរ​ប្រ​មូ​ល​ទិញឈើ​ខុស​ច្បាប់​ថ្នាក់​លើមិ​ន​អើ​ពើ​

, , Leave a comment

​ខេត្តសៀមរាប ៖ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៤ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ប៉ា​សារ៉ូ​ពាក់​ផ្លាកលេខ​១.​ឆ​.៨៨២៥.​ភព​២ បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​បាន​ទម្លាក់​លក់​ឲ្យ​លោកសុខ ថុល ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ ក្រុង​សៀមរាប ខេត្តសៀមរាប ។ លោក សុខ ថុល នាយករង​រដ្ឋបាល និង​ជា​ជំនួយការ​ចៅហ្វាយ​ខេត្តសៀមរាប លោក ឃឹម ប៊ុន​សុង ដែល​គេ​ដឹង​យ៉ាងច្បាស់​ថា​ជាម​នុស្ស​ជំនិត​របស់​អភិបាលខេត្ត​ផង​នោះ​បច្ចុប្បន្ននេះ​បាន​ទិញ​ឈើ​ប្រណីតៗ​ដោយ​ខុសច្បាប់​គ្មាន​ន​ណា​ហ៊ាន​ប៉ះពាល់​នោះឡើយ ហើយ​ កំ​ពុ​ង​តែ​​រុញច្រាន​ប្រជាប្រិយភាព​លោក ឃឹម ប៊ុន​សុង ឲ្យ​កាន់តែ​ធ្លាក់​ថែមទៀត ។​

 

​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​រិះគន់​ពេញៗ មាត់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​ជំនួយការ​ចៅហ្វាយ​ខេត្តសៀមរាប ដែក​គេ​និយាយថា​ជាម​ន្ត្រី​ជំ​និ​ត​របស់​អភិបាលខេត្ត​ផង​នោះ​លោក សុខ ថុល បាន​ឆ្លើយ​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ថា​មិនបាន​ទិញ​ឈើ​នោះទេ​ហើយក៏​មិនមែន​ផ្ទះ​លោក​ដែរ​។​

 

​ជុំវិញ​បញ្ហា​ខាងលើនេះ​ជំនួយការ​ចៅហ្វាយ​ខេត្តសៀមរាប​កំពុង​ទទួលរង​នូវ​ការរិះគន់​ដោយ​ចំៗ​ថា កំពុងតែ​ទទួល​ទិញ​ឈើ​ប្រណីត​ដោយ​ ខុ​ស​ច្បា​ប់​​យ៉ាង​អនាធិបតេយ្យ​បំផុត​នៅ​ខណៈពេលដែល​សកម្មភាព​បទល្មើស​ព្រៃឈើ​នៅ​សៀមរាប​បានកើត​មាន​យ៉ាង​ផុសផុល​នោះ​។ បើទោះបីជា​ ជំ​នួ​យ​ការ​ជាន់ខ្ពស់​រូប​នេះ​មិនបាន​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ពិស្ដា​យ៉ាងណាក្ដី ឬ​ឆ្លើយ​យករួចខ្លួន​ក៏ដោយ​ក៏​ម្ចាស់​ឈើ​បាន​និយាយថា ឈើ​នេះ​ប្រភេទ​ធ្ន​ង់​​ហើយ​អ្នកទិញ​ជា​លោក សុខ ថុល ។​

 

​គួ​បញ្ជាក់ថា​បច្ចុប្បន្ននេះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​កំពុងតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​បំផុត​មិន​ត្រូវបាន​ អា​ជ្ញា​ធរ និង​សមត្ថកិច្ច​ពាក់​ធ្វើការ​បង្ក្រាប​នោះទេ​។ កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​សៀមរាប ទទួលរង​នូវ​កាប់បំផ្លាញ​យ៉ាង​រង្គាល​ពី​សំណាក់​ឈ្មួញ​​ទុច្ចរិត​មួយចំនួន​ដែល​រកស៊ី​បទល្មើស​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

 

​គេ​នៅ​នឹក​ចាំ​ថា កាលពី​សម័យ​លោក សូ ភិរិន្ទ ជា​ចៅហ្វាយ​ខេត្តសៀមរាប​ក្នុងនោះ​មាន​លោក ម៉ឹង វុទ្ធី នាយរង​ខុ​ទ្ធ​ការ​រិ​យា​ល័យ​ហើយ​ជា​ជំ​នួ​យ​កា​រ​​ផង​នោះ បើទោះបីជា​ការដឹកនាំ​គ្រប់​គ្រង់​របស់លោក សូ ភិរិន្ទ នាពេល​មានការ​រិះគន់ និង​ការ​កោត​ស​សើ​លាយឡំ​គ្នារ​យ៉ាងណាក្ដី ។ ប៉ុន្តែ​ការ​ដឹ​ក​នាំ​រដ្ឋបាលខេត្ត​ជាមួយ​អ្នកកាសែត​និង​មន្ត្រី​ថ្នាក់ក្រោម​នាពេល​កន្លងទៅ​នោះ​ឃើញថា លោក ម៉ឹង វុទ្ធី និង​លោក សូ ភិរិន្ទ មិនមាន​ប្រកាន់​បក្ខ​ពួក​និ​យម​នោះឡើយ ពោលគឺ​ពួកគាត់​ទាំងពី​នាក់​តែងតែមាន​ការទំនាក់ទំនង​ល្អ​ជាមួយ​អ្នកកាសែត​រួមជាមួយ​មន្ត្រីក្រោមឱវាទ​ជានិច្ច​។​

 

​ប៉ុន្តែ​ស្របពេល​លោក សូ ភិរិន្ទ កំពុងតែ​មានការ​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម និង​ក្រុមអ្នកកាសែត​ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ស​កម្មភាព​សង្គម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ​នៅ​ខណៈ​ដែរ​លោក ម៉ឹង វុទ្ធី ក៏ត្រូវ​បាន​ផ្ទេ​ភារកិច្ច​ឲ្យ​ទៅកាន់​តំណែង​ជា​ចៅហ្វាយស្រុក​បន្ទាយស្រី ហើ​យ​​​អ្នក​ដែល​មក​ជំនួស​តំណែង​ជំនួយការ​លោក សូ ភិរិន្ទ គឺ​លោក សុខ ថុល បច្ចុប្បន្ននេះ ។ ចាប់ពី​ពេល​លោក សុខ ថុល បានមក​ជំនួស​លោក សូ ភិ​រិន្ទ នោះមក​ឃើញថា អតីត​ការដឹកនាំ​ចៅហ្វាយខេត្ត​បាន​ធ្លាក់កូដ​និង​មាន​បក្សពួកនិយម ដោយសា​តែ​ជំនួយការ​លោក សុខ ថុល គិតតែ​ពី​អែម​អ​ប ​ធ្វើ​ឲ្យ​មន្ត្រី​នៅក្នុង​សាលាខេត្ត​មានការ​អាក់អន់ចិត្ត​ចំពោះ​អភិបាល​ខេត្តហើយ​អ្នកកាសែត​ក៏​មិន​ខុសពី​មន្ត្រី​សាលាខេត្ត​ដែរ​ពោល គឺ​ការ​ទំ​នា​ក់​ទំ​ន​ង​​ព័ត៌មាន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​មិនដឹងថា លោក សុខ ថុល គាត់​មានគំនិត​អ្វី​ជាមួយ​អ្នកកាសែត​ទេ ចាប់ពីពេលនោះ​មក​អ្នកកាសែត​មិន​ហ៊ាន​ទៅ​​ក្បែរ​ចៅហ្វាយខេត្ត​ទេ​រហូតដល់​សម័យ​លោក ឃឹម ប៊ុន​សុង នេះ​៕

11-2-2014 (1) 11-2-2014 (1)

 

Leave a Reply

(*) Required, Your email will not be published