សម្លាប់​ប្រពន្ធ​កូនខ្ចី​បាន បី​ខែ​ព្រោះ​សង្ស័យថា​មិនមែនជា​កូន​របស់ខ្លួន​

, , Leave a comment

​ប្រទេស​ចិន ៖ បើ​យោងតាម​​គេ​ហទំព័រ​​របស់​សារព័ត៌មាន សាមី​ប៊​យ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ដែល​រស់នៅក្នុង​តំបន់ Nanking ប្រទេស​ចិន បា​ន​ស​ម្លា​ប់​​ប្រពន្ធ​ខ្លួនឯង ដែ​ល​អាយុ​២២​ឆ្នាំបន្ទាប់ពី​គាត់​បាន​សង្ស័យថា គេ​មិនមែនជា​ឪពុក​របស់​កូនស្រី​អាយុ​០៣​ខែ​នោះទេ​។ បុរស​វ័យ​២៤​ឆ្នាំ​រស់នៅ​ជា​ត្រ​កូ​ល​​គ្រួសារ​អ្នកមាន​ម្នាក់​បាន​រាយការណ៍ ឲ្យ​ដឹងថា គាត់​បាន​ចាក់​ប្រពន្ធ​របស់ខ្លួន​ចំនួន​៤០​ដង បន្ទាប់ពី​ខ្លួន​បាន​ត្រលប់​មកពី​កន្លែង​ស៊ីផឹក​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។

 

​ប្តី​ប្រពន្ធ​ដែល​បាន​រៀប​ពិធី​អាពាហ៍ពិពាហ៍​យ៉ាង​ស្តុកស្តម្ភ​នេះ បាន​រៀបការ​ជាមួយគ្នា​បន្ទាប់ពី​ជួបគ្នា​អស់​រយៈពេល​បី​ឆ្នាំ​កន្លងទៅ​។ មិត្តភក្តិ​របស់​ស្ត្រី​ម្នា​ក់​​នោះបាន​អះអាងថា​ប្តី​របស់​នាង​តែងតែបាន​ចាក់សោរ​នៅលើផ្ទះ​នឹង​រំលោភ​លើ រូបរាងកាយ​របស់​នា​ង បើសិនជា​គាត់​មាននៅ​ក្នុង​អារម្មណ៍​អាក្រក់​។ មិត្ត​ភ​ត្តិ​របស់​ស្ត្រី​នោះបាន​និយាយថា ស្ត្រី​ម្នាក់នេះ​ចង់​បំពេញ​សំណុំបែបបទ​សម្រាប់​ការ​លែងលះ ប៉ុន្តែ​បុរស​នោះ​មិន​ចង់​ឲ្យ​ទារក​ទើបនឹង​កើត​របស់​ពួក​នោះ​ទៅ​នាង​ទេ​៕

14-2-2014 (1) 14-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published