រៀបការ​ជាមួយ​ឆ្កែ ដើម្បី​ដោះ​បណ្តាសា (វីដេអូ)

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ ប្រភពពី​គេហទំព័រ​សង្គម​កម្សាន្ត​របស់​អង់គ្លេស​បាន​រាយការណ៍​មក​ថា មាន​ហេតុការណ៍​ដ៏ គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កា​ល​ពី​ពេល​ថ្មីៗនេះ នៅក្នុង​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ពេលដែល​បុរស​ម្នាក់​សុខចិត្ត​រៀបការ ជា​មួ​យួ​មេ​ឆ្កែ​តាមបែប​ប្រពៃណី​ហិណ្ឌូ ព្រោះតែ​គាត់​ត្រូវ​ប​ណ្តា​សា ។

 

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មានកូន​កំលោះ​កសិករ​ម្នាក់​ឈ្មោះ សែ​ល​វ៉ា​គូ​ម៉ា បាន​រៀបការ​ជាមួយ​មេ​ឆ្កែ​ឈ្មោះ​មី​សែ​ល​វី ដោយសារតែ​គាត់​ត្រូវបណ្តាសា​ឆ្កែ ព្រោះ​គាត់​បានសម្លាប់​ឆ្កែ​កាលពី​១៥​ឆ្នាំមុន ។ ​ប្រភព​នោះបាន បន្តទៀតថា ពិធីមង្គលការ​នេះ​ត្រូវបាន​រៀបចំឡើង​យ៉ាង​អ​ធិ​ក​អ​ធ​ម​​នៅក្នុង​ព្រះ វិហារ​ហិណ្ឌូ​មួយកន្លែង​ស្ថិតនៅ​ភាគខាងត្បូង​នៃ​រដ្ឋ​តា​មិ​ល​ណា​ឌូ ប្រទេស​ឥណ្ឌា ។ លោក សែ​ល​វ៉ា​គូ​ម៉ា អាយុ​៣៣​ឆ្នាំ បាន​និ​យា​យ​ថា កាលពី​១៥​ឆ្នាំមុន ខ្ញុំ​បាន​យក​ដុំថ្ម​គប់​ឆ្កែ​ងាប់​អស់​២​ក្បាល និង​បាន​យក​វា​ទៅ​ព្យួរ​លើ​ដើមឈើ ។

 

លោក​បាន​បន្តទៀតថា “​ចាប់តាំងពី​ពេល​នោះ​ម​ក​​ដៃជើង​របស់ខ្ញុំ​ចាប់ផ្តើម​ខ្វិន ហើយ​ត្រចៀក​ក៏​ចាប់ផ្តើម​ថ្លង់​ម្ខាង​ទៀត ។ ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការព្យាបាល ប៉ុន្តែ​គ្រូពេទ្យ​មិនអាច​ព្យា​បា​ល​​ជំងឺ​របស់ខ្ញុំ​បាន​នោះទេ ទើប​ខ្ញុំទៅរក​គ្រូ​ហោរ​ឱ្យ​ទស្សន៍ទាយ​មើល ហើយ​គ្រូ​ហោរ​នោះ​ក៏បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​បណ្តាសា​ឆ្កែ​ដែល​ខ្ញុំ​បានសម្លាប់​កា​លពី​១៥​ឆ្នាំមុន ហើយ​បើ​ចង់​ដោះ បណ្តាសា​នេះ​មានតែ​មធ្យោបាយ​មួយគត់ គឺ​ត្រូវយក​សត្វ​ឆ្កែ​ធ្វើជា​ប្រពន្ធ ព្រមទាំង​រួមរស់​នៅ​ជាមួយគ្នា​ទើ​ប​បា​ន​​” ។

 

​នេះ​គឺជា​ជំនឿ​អ​រូបិយ​មួយ​របស់​ប្រជាជន​ឥណ្ឌា​ដែល​គេ​ជឿ​លើ​ការ ទស្សន៍ទាយ​ពី​កម្មផល ទើប​គេ​បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​សត្វ​ផ្កែ ដើម្បី​ដោះ​បណ្តាសា ព្រោះ​ទង្វើ​អាក្រក់​ដែល​គេ​បានធ្វើ​គេ​បានទទួល​នូវ កម្ម​ពៀរ​ដោយ​ជើង​របស់គេ​ត្រូវ​ខ្វិន រីឯ​ត្រចៀក​វិញ​ក៏​ថ្លង់​ទៀត ៕

 

14-2-2014 (1) 14-2-2014 (2) 14-2-2014 (3)

 

Leave a Reply

(*) Required, Your email will not be published