សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​យាង​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​រាជាណាចក្រ​ជប៉ុន​ដើម្បី​ចូលរួម​ខួប​លើក​ទី​៦០ និង​ពង្រឹង​ចំណង​មេត្រីភាព​រវាង​ព្រះរាជវង្សានុវង្ស​កម្ពុជា​-​ជប៉ុន​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ដើម្បី​រឹតចំណង​មេត្រីភាព ជា​ប្រពៃណី​រវាង​ព្រះ​ជាណា​ចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ ជប៉ុន សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច និង​ឯក​ឧ្ត​ម កែវ ពុទ្ធរស្មី កាលពី​រាត្រី​ថ្ងៃទី​១០​ខែកុម្ភៈ​កន្លងទៅនេះ បាន​យាង​និង​អញ្ជើញ ទៅ​ទស្សនកិច្ច​រយៈពេល​១​សប្តាហ៍​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា – ជប៉ុន និង​បន្ត​ពង្រីកពង្រឹង​ចំណង​មេត្រីភាព​ដែលមាន​ល្អ​ស្រាប់ ឲ្យ​កាន់តែ​ប្រសើរ​ជានិច្ច​និ​រន្ធ​។​

 

​ដង្ហែរ និង​ជូន​ដំណើរ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ គេ​ឃើញ​មាន ឯកឧត្តម ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង សមាជិក​សមាជិកា​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាច្រើនរូប​ទៀត​។

 

​មុនពេល​យាង​ចេញដំណើរ​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី បាន​មាន​សវនីយ៍​ថា ក្នុងនាម​ព្រះអង្គ ជា​ព្រះអនុជ នៃ​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច យាង​ទៅ​ប្រទេស​ជប៉ុន​នេះ តប​តាម​ការអញ្ជើញ​របស់​ក្រសួងការបរទេស​នៃ​ព្រះរាជាណាចក្រ​ជប៉ុន ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត  និង​បន្ត​ពង្រឹងពង្រីក​ចំណង​មេត្រីភាព ដែលមាន​ស្រាប់​រវាង​ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​ទាំងពី​កម្ពុជា​-​ជប៉ុន​។​

 

​សម្តេច​មាន​សវនីយ៍​ទៀតថា ក្នុង​ដំណើរ​យាង​បំពេញ​ទស្សនកិច្ច​នេះ​នឹងមាន​ព្រះ​សវនាការ​ជាមួយ​សមាជិក​រាជវង្សានុវង្ស ព្រះរាជាណាចក្រ​ជប៉ុន ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស  ជំនួប​ជាមួយ​មន្ត្រី​ការបរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ត្យូ  និង ខេត្ត គី​យ៉ូ​ដូ ។​

 

​សូប​ជម្រាប​ថា សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង​ស្វាមី ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​១​សប្តាហ៍ គឺ​ចាប់ពី​រាត្រី​ថ្ងៃទី​១០​ខែកុម្ភៈ​នេះ​តទៅ ហើយ​គ្រោង​នឹង​យាង​និវត្ត​មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃអាទិត្យ​ទី​១៦ ខែកុម្ភៈ​ឆ្នាំ​២០១៤​ខាងមុខនេះ​៕

6 2

 

Leave a Reply

(*) Required, Your email will not be published