ខេត្ដកំពង់ចាម ៖ ជនសង្ស័យជួញដូរគ្រឿងញៀនមួយក្រុមមានគ្នា៦នាក់ ក្នុងនោះស្រី៣នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈដែលក្រុមនេះកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ។ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិជើងឡង សង្កាត់-ក្រុងសួង ខេត្ដកំពង់ចាម ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់មានឈ្មោះទី១.ឈ្មោះសុខ ឡៃហេង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិធ្លក សង្កាត់- ក្រុងសួង ខេត្ដកំពង់ចាម, ទី២.ឈ្មោះ ព្រំ ចិត្រ ហៅងោរ ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិសួងកើត សង្កាត់-ក្រុងសួង, ទី៣.ឈ្មោះសេង សីហា ហៅឡុក ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១៥ ឃុំ ជប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម, ទី៤. ឈ្មោះមឿន ស្រីណូ ហៅនូ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិ១៥ ឃុំជប់ ស្រុកត្បូង ឃ្មុំ ខេត្ដកំពង់ចាម ទី៥.ឈ្មោះកែវ សារ៉ាត់ ហៅលីន ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិជើងខាល ឃុំមង់ខៀវ ស្រុកត្បូង ឃ្មុំ និងទី៦.ឈ្មោះសុខ ឃាង ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុង-ខេត្ដកំពង់ចាម។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន១២កញ្ចប់ ទម្ងន់២,០០ក្រាម ម៉ូតូចំនួន៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕