ទិញ​ម៉ូតូ​ថ្មី ជិះ​ពេល​រាត្រី​ជា​ចំណី​ចោរប្លន់​ប្រដាប់អាវុធ ដោយ​បន្សល់ទុក​មួយគ្រា​ប់​ជាប់​នឹង​ជនរងគ្រោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្នូរ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​បាន​បន្លឺឡើង ជាការ​សាទរ​នៃ​សកម្មភាព​បាញ់​ប្លន់​បានសម្រេច​របស់​ក្រុមចោរប្លន់​ប្រដាប់អាវុធ ធ្វើ​ឲ្យ​ជនរងគ្រោះ​បានទទួល​រងរបួស​ធ្ងន់ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ។ ហេតុការណ៍​បាញ់​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ខាងលិច​ផ្សារ​សេ​ប៉េសេ ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​គេ​ស្គាល់ឈ្មោះ បេ រស្មី អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ឯកជន​មួយ ស្នាក់​នៅក្នុង​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ធ្វើដំណើរ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​អែប​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​២​គ្រាប់ មួយ​គ្រាប់​ចំ​ទ្រូង​ខាងឆ្វេង ធ្វើ​ឲ្យ​ជនរងគ្រោះ​រត់ចេញ​ពី​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏​បាញ់​ឡើងលើ​មួយ​គ្រាប់​ទៀត​ដើម្បី​គំរាម​ជនរងគ្រោះ​រួច លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល ។​

 

​ក្រោយ​ឮស្នូរ​កាំភ្លើង ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ភ្លាមៗ​ផងដែរ ។ ពេលនោះ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើតហេតុ បានត្រឹមតែ​សម្លឹងមើល​សម្បក​កា​ទុ​ស​ដែល​ជនល្មើស​បន្សល់ទុក​ឲ្យ​សមត្ថកិច្ច​សន្និដ្ឋានថា​ជា​កាំភ្លើង​ម៉ាក​កា​៥៤ ប៉ុណ្ណោះ​៕

13-2-2014 13-2-2014 (1)

 

Leave a Reply

(*) Required, Your email will not be published