គំនិត​ខ្លះ​ដើម្បី​បង្កើត​មុខ​ជំនួញ​ដំបូង​

, , Leave a comment

​នៅ​ពីក្រោយ​មុខ​ជំនួញ​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងហោចណាស់ ក៏មាន​គំនិត​ដ៏​អស្ចារ្យ​មួយ​ដែរ ។ សហគ្រិន​មួយចំនួន​យល់ឃើញថា និយមន័យ​នៃ​ពាក្យ​ថា មុខ​ជំនួញ​ជោគជ័យ គឺ​ចង់​សំដៅលើ​មុខ​ជំនួញ​ដែល​រកបាន​ប្រាក់ចំណេញ ប៉ុន្តែ​តាមពិត​មុខ​ជំនួញ​ដែល​រកបាន​ប្រាក់ចំណេញ​ក៏អាស្រ័យ​លើ​គំនិត​ចេះ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ផងដែរ ហើយ​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំ​នួន​ដែល​លោកអ្នក​អាច​ទទួលយកបាន​ដើម្បី​ស្វែងរក​គំនិតអស្ចារ្យ​ក្នុងការ​ប្រែក្លាយ​ឱ្យទៅជា​មុខ​ជំនួញ​ដែល​ជោគជ័យ។​

 

១-​បង្កើត​តារាង​ហេតុផល​ដែលលោកអ្នក​ចង់​ធ្វើ​មុខ​ជំនួញ​ដោយ​ខ្លួនឯង ។ ពិនិត្យមើល​តារាង​នោះ​ឱ្យបាន ល្អិតល្អន់​បំផុត​មុននឹង​ចាប់​ផ្តើមធ្វើ​មុខ​ជំនួញ​របស់​លោកអ្នក ។​

 

២​-​បង្កើត​គំនិត​ដែល​លោកអ្នក​ចង់​ធ្វើ​មុខ​ជំនួញ ។ ជោគជ័យអាច​នឹង​បាត់បង់​ទៅវិញ ប្រសិនបើលោកអ្នក​មិន​រំភើប​ចំពោះ​គំនិត​ក្នុងមុខ​ជំនួញ​របស់​លោកអ្នក ។ តើ​អ្វី​ទៅជា​ចំ​ណា​ប់​អា​រ​ម្ម​ណ៍ និង​ទម្លាប់​របស់លោកអ្នក ? តើ​មនុស្ស​ដទៃ​គិតថា លោកអ្នក​ពូកែ​អ្វី​ឱ្យ​ប្រាកដ ? ធ្វើការសម្រេចចិត្ត​ឱ្យបាន​ឆាប់​លើ​គំនិត​នៅក្នុង​តារាង​នោះដែល​លាក​អ្នក​ចង់អភិវឌ្ឍន៍​វា​ឱ្យទៅជា​មុខ​ជំ​នួ​ញ ។​

 

៣​-​ផ្តោត​ក្តី​សំខាន់​លើ​ការបំពេញចំណុច​ខ្វះខាត​នៃ​មុខ​ជំនួញ ហើយ​វាជា​ជំនាញការ​របស់លោក​អ្នក​ដែល ត្រូវ​ធ្វើឱ្យ​ជំនួញ​នោះ​ជោគជ័យ ។

 

៤​-​ជជែក​ពិភាក្សា​ជាមួយ​មិត្ត​ភ័ក្តិ ឬក៏​សាច់ញាតិ​ដែល​បម្រើការ នៅក្នុង​មុខ​ជំនួញ​ស្រដៀង​គ្នា ។ ទទួលយកគំនិត​របស់​ពួកគេ​រួច​ធ្វើការ​វិភាគ និង​សំយោគ​លើ​គំនិត​នោះរួច​ប្រៀបធៀប​វា​ទៅ​នឹ​ង​គំនិត​ខ្លួនឯង ។ តើ​គំនិតមួយណា​ត្រូវការ​កែលម្អរ ? ហេតុអ្វីបានជា​ត្រូវ​កែលម្អ​ហើយត្រូវ​កែលម្អដោយ​របៀប​ណា ? ជជែក​ពិភាក្សាជាមួយ​ម្ចាស់​មុខ​ជំនួញ​នៅក្នុង​ទីក្រុងជិតខាង ។ ម​នុ​ស្ស​​ទាំងអស់នោះ អាច​នឹងមាន​គំនិត​ដែល​លោកអ្នក​មិនធ្លាប់​ដែល​គិតដល់ ។​

 

៥​-​ចូលរួម​វេទិកា​ជជែក​ពិភាក្សានេះ​ គឺជា​មធ្យោបាយ​ល្អ​បំផុត​មួយ ដើម្បី​ទាក់ទាញ​អតិថិជន​របស់លោកអ្នក ។ លោកអ្នក​នឹង​អាច​មើលឃើញនិន្នាការ​សង្គម​នឹង​ទទួលបាន​ប្រតិកម្ម ដើម្បី​ប​ង្កើ​ត​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ដែលមាន​ចិត្ត​ដូចគ្នា ។​

 

៦​-ធ្វើការ​វាយតម្លៃ​លើ​តម្រូវការ​ផលិតផល ឬ​សេវាកម្ម​របស់លោកអ្នក ។ លោកអ្នក​ចាំបាច់​ត្រូវតែ​ដឹង​ច្បាស់​ពី​ទីតាំង និង​ទិសដៅ​នៃ ឧស្សាហកម្ម​របស់លោក​អ្នក ។ ការយល់ដឹង​មួយ​នេះ​នឹង​ជួយ​ឱ្យ​លោក អ្នក​កាន់តែដឹង​ច្បាស់​ពី​កង្វះខាត​គំនិតបច្ចេកទេស​នៅក្នុង​ជំនួញ​របស់លោក អ្នក ។

 

៧​-ស្វែង​រកមុខ​ជំនួញ​នៅក្នុង តំបន់​គ្រប់គ្រង​របស់លោក​អ្នក​ដើម្បី ពង្រីក​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារ ។ ស្វែងរក​វិធីសាស្ត្រ​ដែល​លោកអ្នក អាច​ទទួលបាន​គុណសម្បត្តិ​លើ​គូ​ប្រ ជែង​របស់​លោកអ្នក ។ សួរ​ខ្លួនឯង​ថា តើ​មុខ​ជំនួញ​របស់​លោកអ្នក​អាច​ល្អ ប្រសើរ​ទៅបាន​ដោយ​របៀប​ណា ? ។​

 

៨-​បើក​មើល​អន​ឡាញ​គូប្រជែង របស់លោក​អ្នក ។ បង្កើន​ការ​ឆែក អន​ឡាញ​ដើម្បី​ទទួលបាន​ព័ត៌មាន បន្ថែមទៀត ។​

 

៩​-​ផ្តល់​និយមន័យ​ប្រតិបត្តិការ មុខ​ជំនួញ​របស់​លោកអ្នក ហើយ​ខាង ក្រោម​នេះ​គឺជា​សំនួរ​មួយចំនួន​ដែល លោកអ្នក​ត្រូវតែ​ឆ្លើយ ៖
– តើ​ជំនាញ និង​បទពិសោធន៍ អ្វីខ្លះ​ដែល​លោកអ្នក​នឹង​យកមក​កាន់ មុខ​ជំនួញ ?
– តើ​រយៈពេល​ប៉ុន្មាន​ដែល លោកអ្នក​ត្រូវការ​ចំណាយ ដើម្បី ទទួលបាន​ផលចំណេញ ?
– តើ​ច្បាប់​អ្វីខ្លះ​លោកអ្នក​គួរ គោរព​ធ្វើតាម ?
– ប្រសិនបើ​លោកអ្នក​ត្រូវការ ធ្វើ​ហិរញ្ញប្បទាន តើក​ន្លែ​ណា​ដែល លោកអ្នក​នឹង​អាច​ទទួល​វា​បាន ?
– តើ​លោកអ្នក​ត្រូវការ​ការ ធានារ៉ាប់រង​សម្រាប់​មុខ​ជំនួញ​របស់ លោកអ្នក​ដែរឬទេ ?
-​តើ​អ្វី​ទៅជា​គម្រោង​និតិ​បញ្ញត្តិ សម្រាប់​មុខ​ជំនួញ​របស់​លោកអ្នក ?

 

១០​-​ជាមួយនឹង​ព័ត៌មាន​ទទួល បាន​ខាងលើនេះ លោកអ្នក​មាននូវ មធ្យោបាយ​គ្រប់គ្រាន់​មួយ​ដើម្បី​ចាប់ ផ្តើម​សរសេរ​ផែនការ​មុខ​ជំនួញ និង ទីផ្សារ ៕

environ

 

Leave a Reply

(*) Required, Your email will not be published