សហរដ្ឋអាមេរិក ៖ ប្រភពពីគេហទំព័រ រីផតថើ បានរាយការណ៍មកថា ស្ត្រីវ័យ ៥២ ឆ្នាំ រស់នៅតំបន់ Wales បានចំណាយដល់ទៅ ៤១៦ ម៉ោង ក្នុងអំឡុងពេល ៣ ឆ្នាំ ជាប់ៗគ្នា ដើម្បីសាក់ឲ្យពេញរាងកាយខ្លួន ទោះបីជាគាត់ពុំអាចមើលឃើញ “ស្នាដៃសិល្បៈ” ទាំងនោះក៏ដោយ ព្រោះភ្នែកពិការដោយសាររោគតំណពូជម្យ៉ាង ។ នេះពិតជារឿងចម្លែក ព្រោះថា គាត់ពុំអាចបានឃើញពីរូបដែលគេសាក់លើរាងកាយខ្លួនទេនោះ ។
អ្នកស្រីពោលថាៈ ខ្ញុំមានរូបសេះហោះសាក់លើខ្លួន មុននេះ ២៥ ឆ្នាំ ហើយខ្ញុំក៏ចូលចិត្តសាក់តាំងពីនោះមក ។ ៣ ឆ្នាំមុន នៅពេលព្រឹកព្រលឹម១នោះ ពេលក្រោកពីដំណេក ខ្ញុំមានអារម្មណ៍ចង់ឲ្យលើរាងកាយរបស់ខ្លួន គ្របដណ្តប់ដោយរូបសាក់ ។ ហេតុនេះ ខ្ញុំក៏ឲ្យគេសាក់វារហូតពេលនេះ គឺ ៣ ឆ្នាំ ហើយ ។
សរុប អ្នកស្រីបានចំណាយពេល ៤១៦ ម៉ោង អំឡុងពេល ៣ ឆ្នាំ ដើម្បីឲ្យរូបសាក់ទាំងឡាយ គ្របពេញរាងកាយដូចបំណងប្រាថ្នា ។ អ្នកស្រីនៅមានបំណងប្រាថ្នាថា សិល្បះការសាក់រូប នឹងជួយដល់អ្នកស្រីឲ្យក្លាយជាស្ត្រីមានចំនួនរូបសាក់ច្រើនជាងគេលើ លោក ហើយទទួលស្គាល់ដោយសៀវភៅឯកត្តទកម្មពិភពលោក ហ្គីណេស ផងដែរ ៕