សហរដ្ឋអាមេរិក ៖ ប្រភពពីគេហទំព័រសង្គមកម្សាន្តរបស់ប្រទេសអង់គ្លេសឈ្មោះ ម៉ែលអនឡាញ បានរាយការណ៍មកថា ថ្មីៗនេះ សាលាបឋមសិក្សា Christian Cincinnati Hillsកំពុងមានសភាពជ្រួលច្របល់ ខណៈពេលមើលឃើញរូបភាពអាក្រាមរបស់អ្នកគ្រូម្នាក់ ដែលនៅបង្រៀនសាលានេះ បានរីករាលដាលពាសពេញគេហទំព័រ Sex ។
អ្នកគ្រូ Jamie Climie អាយុ ៣៦ ឆ្នាំ តែ១ប៉ប្រិចភ្នែក បានក្លាយជាតួអង្គល្បី គ្រាដែលមានមនុស្សជាង ១ សែននាក់ ចូលទស្សនារូបភាពរបស់គាត់ ។ អ្នកគ្រូរូបនេះ បានរាយការណ៍ប្រាប់ប៉ូលីសថា ទូរស័ព្ទ iPhone 4S របស់ខ្លួន ត្រូវបានគេលួចបាត់ ហើយរូបភាពអាក្រាតទាំងនោះ គាត់ថតផ្ញើឲ្យស្វាមីរបស់ខ្លួនប៉ុណ្ណោះ ។
ប៉ុន្តែ ក្រោយការស៊ើបអង្កេត ប៉ូលីសឲ្យដឹងថា នៅមានមនុស្សទី៣ទៀត ដែលទទួលបានរូបភាពបញ្ជូនពីទូរស័ព្ទរបស់អ្នកគ្រូ “ជើងល្អ” រូបនេះ ។ គ្រូបង្រៀនវ័យ ៣៦ ឆ្នាំ រូបនេះ មានកូនម្នាក់ ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីរងការចោទប្រកាន់ពីបទភូតភរសមត្ថកិច្ច ។
តាមប៉ូលីស នោះជនទី៣នេះឯង ដែលបានបង្ហោះរូបភាពទាំងនោះ ព្រោះគិតថា នាងបានឈប់ស្រឡាញ់ខ្លួនទៀតហើយនោះ ។ ជាចុងក្រោយ ជនទី៣ ត្រូវបានអ្នកគ្រូរូបនេះទទួលស្គាល់ថា ពិតជាមានទំនាក់ទំនងជាមួយនាងប្រាកដមែន ៕