ខ្សែភាពយន្តបែបអប់រំខ្នាតខ្លីរឿង “សូន្យ” គឺជាខ្សែភាពយន្តតុក្កតាខ្លីមួយបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅនិពន្ធដោយ Christopher Kazelos ។ វាទទួលបានពានរង្វាន់ជាច្រើន ហើយបានបកប្រែ៣៥ភាសាលើពិភពលោក ។ ក្នុងសង្គមមួយសុទ្ធសឹងការបែងចែកវណ្ណៈស្តែងឡើងជាតួលេខនោះ មាណព ០ ដែលស្ថិតក្នុងលំដាប់ទាបបំផុតពិភពលោក បានឆ្លងនូវការមាក់ងាយ ការបែងចែកវណ្ណៈរហូតបានជួបនឹងកញ្ញា 0 ។ ពួកគេបានស្វែងរកឃើញនូវទឹកដមស្នេហា តាមរយៈវាសនារបស់ពួកគេដែលដូចគ្នាគឺ ០ ៕