ព្លុក​ដុត​ខ្មោច​មើល​វីដេអូ​សិច រហូតដល់​ភ្លើងតណ្ហា​ឡើង​ពុះ​ក​ញ្ច្រោ​ល ចាប់​ក្មេងស្រី​អាយុ​៣​ឆ្នាំ​រំលោភ​

, , Leave a comment

​ខេត្តកោះកុង ៖ ព្លុក​ដុត​ខ្មោច​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ ដោយ​ចោទប្រកាន់​ពីបទ​បៀតបៀន​កេ​រិ៍្ដ​ខ្មាសប៉ង​ចាប់រំលោភ​ចៅស្រី ដែល​ទើប​អាយុ​៣​ឆ្នាំ ។ ការឃាត់ខ្លួន​ធ្វើឡើង​នៅវេលា​ម៉ោង​១ និង ៣០​នាទី ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតក្នុង​វត្ដ​បាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ដ​កោះកុង​។​

 

​ជនជាប់សង្ស័យ​មានឈ្មោះ ប្រាក់ ឆា​ត់ អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​វត្ដ​បាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ដ​កោះកុង មានមុខរ​បរជា​អាចារ្យ​ដុត​ខ្មោច (​ព្លុក​) ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម្ដាយមីង​ដែល​នៅក្នុង​វត្ដ​ដែរ​បាន​អើតមើល​តាម​ប្រហោង​ជញ្ជាំង​ផ្ទះ ទើប​ឃើញ​សកម្មភាពរ​បស់ជនស​ង្ស័​យ ហើយ​ប្រាប់​ម្ដាយ​ទើប​បែកធ្លាយ​រឿង ទៅដល់​សមត្ថកិច្ច ។ ប្រភព​ដដែល​បាន​បន្តទៀតថា នៅមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា លោកតា​ពិតជា​បានធ្វើ​សកម្មភាព​នេះ ទៅលើ​ក្មេងស្រី ដោយ​ដោះ​ខោរ​អាវ​នាង ហើយ​យកដៃ​គាត់​ទៅ លេង​ប្រដាប់ភេទ​នាង ពិតប្រាកដ​មែន តែ​មិនបាន​សម្រេច​ទេ​ព្រោះ​ទេ  ព្រោះ​ម្ដាយ​ក្មេងស្រី​មក​ទាន់ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ដ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ៕

11-2-2014

 

Leave a Reply

(*) Required, Your email will not be published