លោក ង៉ោ ម៉េង​ជ្រូ​ន មើលមិន​ឃើញពេល​ដែល​​អាជ្ញាធរ​យក​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត សាង​ក្តី​អាម៉ាស​ចំពោះ​ភ្នែក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ព្រោះ​វា​ជា​ប្រភព​ចំណូល​ច្រក​ហោប៉ៅ​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ ក្រុង​ប៉ោយប៉ែត​ដែលជា​ក្រុង​រណប​ខេត្ត​ប​ន្ទា​យ​មា​នជ័​យ បា​ន​​ប​ង្អួត​សម្រស់​ឆើតឆាយ​នា​ភូមិភាគ​ពាយព្យ័​យ ព្រោះ​ទីក្រុង​មាន​អំណោយផល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ទទួលទាន​បានល្អ​ប្រសើរ ជាការ​ពិតណាស់ ថ្វីត្បិតតែ​ទីក្រុង​មួយ​នេះ​ទើបតែនឹង​រះ​ក្រោយ​គេ​ក៏ដោយ​ក្នុងចំណោម​ក្រុង​នានា​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ភាព​រីកចម្រើន នៃ​តំបន់​ប៉ោយប៉ែត​នេះ​បាន​ធើ្វ​ឲ្យ​អ្នកផង​មិន​ចាប់អារម្មណ៍​មិន​បានទេ ។ សូម្បីតែ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​លោក​ធ្លាប់បាន​កោត​ស​សើ​ពី​ភាព​រីកចម្រើន​នេះដែរ​កាលពី​កន្លងទៅ ព្រោះ​ផ្ទៃដី​នៃ​ទីក្រុង​ផ្នែក​ខ្លះ​បាន​ផុសចេញ​នូវ​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ កសាង​ដោយ​ប្រជាពលរដ្ឋ​និង​ពលរដ្ឋ​សុទ្ធសាធ​កត្តា​នេះ​បាន​ឭ​កងរំពង​ដល់​ពិភពលោក​ផងដែរ​។​

 

​បើទោះជា​បែបណា​ក្តី​សមិទ្ធិផល​នានា​ដែល​បានកើត​មាន​នោះ​ក៏ដោយ​សារ​ផ្ន​ក​គំនិត​នៃ​អ្នកដឹកនាំ​តែប៉ុណ្ណោះ នេះ​សម័យកាល​អតីត​លោក ទ្រី ណារិន ជា​អភិបាលក្រុង​វ័យក្មេង ហើយ​ភាព​រីកចម្រើន​នោះ​ក៏បាន​ខ្សោយៗ​ទៅ បន្ទាប់ពី​មានការ​ប្តូរ​អ្នក​ដឹក​ថ្មី​គឺ​លោក ង៉ោ ម៉េង​ជ្រូ​ន អតីត​ជា​អ្នកចេះ​លេងល្បែង​ស៊ីសង​ខ្លះៗ មក​ធើ្វ​ជា​អ្នកដឹកនាំ​ជំនួស​លោក​ទ្រី ណារិន ដែល​បាន​ស្លាប់ទៅ​កាលពី​ថ្មីៗ​នេះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបាត់ដំបង ។​

 

​បច្ចុប្បន្ន​ប៉ោយប៉ែត​ស្ថិតក្រោម​កណ្តាប់ដៃ​ដឹកនាំ​ដោយ​លោក ង៉ោ​ម៉េង ជ្រូ​ន ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការរីកចម្រើន​មាន​ខ្លះៗ​ដែរ​ដូចជា ប្រព័ន្ធ​លូ​ត្រូវបាន​ស្ទះ​នា​រដូវវស្សា បន​ល្បែងស៊ីសង​រីកដុះដាល​ដូច​ផ្សិត​ទាំង​នៅក្នុង និង​ក្រៅ​ក្រុង ហើយ​នៅលើ​ដង​វិថី​ផ្លូវជាតិ សុទ្ធសឹងតែ​ផ្សែងហុយ​ដែល​បង្កឡើង​ដោយ​ធូលី​ដី នៅពេល​រាត្រី​ផ្ទៃ​ទីក្រុង​ប៉ោយប៉ែត ពោ​ពេញ​ទៅដោយ​ភាព​ងងឹត​សូន្យឈឹង ចំណែក​នៅ​ចំណុច​រង្វង់​មូល​ដែល​ប្រឈម​ជាមួយ​ច្រក​អន្តរជាតិ បាន​ក្លាយជា​ចង្វាក់​សេដ្ឋកិច្ច​មួយ​ដ៏​រឹងមាំ​របស់លោក​អភិបាលក្រុង​ប៉ោយប៉ែត ដោយ​លោក​បានដាក់​កម្លាំង​កង​សន្តិសុខ​បី​ទៅ​បួន​នាក់​ចាំ​ដើរ​ប្រមូល​លុយ​ពី​អ្នករត់​ឡាន​ឈ្នួល​រៀងរាល់ថ្ងៃ ។ ជាការ​ពិតណាស់​ចំណុច​រង្វង់​មូល​នេះ​ក៏​ឧស្សាហ៍​ផ្ទុះ​បាតុភាពរ​វ៉ៃតប់​គ្នា​ជា​ញឹកញាប់ រវាង​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ចេញមុខ​បង្ក្រាប​ឬ​ធើ្វ​អន្តរា​គម​ន៏​នោះឡើយ ព្រោះ​ទីតាំង​ខាងលើ​ជា​តំបន់​ស្វយ័ត​របស់លោក​អភិបាលក្រុង​គ្រប់គ្រង​សេដ្ឋកិច្ច​។​

 

​ថ្មីៗ​នេះ​មាន​មន្ត្រី​ម្នាក់​ដែល មាន​សមាស​ភាពជា​អនុគណកម្មការ​ចម្រុះ​ប្រចាំ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត បាន​ថ្លែង​ឲ្យ​អង្គភាព​យើង​ដឹង​កាលពី​កន្លងទៅ​ថា រង្វង់​មូល​គឺជា​ចំណុច​សម្គាល់​របស់​ក្រុង​គួរតែមាន​ការកែលំអរ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​អ្នក​ទេសចរណ៍​ដែល​ឆ្លងកាត់​ទីក្រុង​មួយ​នេះ​ឆ្ពោះទៅកាន់​ខេត្តសៀមរាប ។ មន្ត្រី​ដដែល​រូបនោះ​បាន​បន្ត​លើកឡើងថា បច្ចុប្បន្ននេះ​ពេល​រាត្រី​ងងឹតឈឹង អាច​នឹង​កើតមាន​បញ្ហា​អសន្តិសុខ​ណាមួយ​ដល់​អ្នកទេសចរ ប្រសិនបើ​នៅតែ​មិន​យកចិត្តទុកដាក់​ទេនោះ ។

 

​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ជាច្រើន​បានលើកឡើង​ថា រង្វង់​មូល​គឺជា​ចំណុច​សម្គាល់​របស់​ក្រុង​មិនគួរណា​លោក​អភិបាល​យក​ទីតាំង​នេះ​ធើ្វ​ជា​ចំណត​ចត​ឡាន​ចាំ​យកលុយ ជា​ហូរហែរ ដូចជា​ឡានក្រុង​មក​ឈប់​ចត​លើ​ដង​ផ្លូវជាតិ​ជាដើម ចំណែក​អ្នកលក់ដូរ​បន្តិច​បន្តូច​លើ​ដង​ផ្លូវជាតិ​ត្រូវ​លោក​អភិបាល​បញ្ជា​ឲ្យ​ប៉ូលីស​ដើរ​ដេញ​និង​ផាកពិន័យ​យក​លេស​ថា បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​៕

11-2-2014 (1)

11-2-2014 (3) 11-2-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published