សា​ឌី​ណា ឈានទៅរក​ភាព​ល្បី បន្ទាប់ពី​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ ត្បិតតែ​តារាចម្រៀង​រូប​ស្រស់​កញ្ញា សា​ឌី​ណា ទើបតែ​ឈាន​ជើង​ចូលប្រឡូក​ក្នុង​អាជីព​ចម្រៀង និង​ទើប​មាន​បទ​ចម្រៀង​បី​បទ​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្តី ប៉ុន្តែ​តារា​ឆ្នើម​ក្នុង​ផលិតកម្ម សាស្តា រូបនេះ​បានបង្ហាញ​ម​ហិ​ច្ឆិ​តា​យ៉ាងខ្ពស់​ថា ទោះបីជា​បទ​ចម្រៀង​ទាំងបី​បទ​របស់​នាង​ទើប​ចេញលក់​ជា​ស៊ី​ឌី​ក្តី ប៉ុន្តែ​កញ្ញា​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​យុវវ័យ​បាន​ច្រើន គួរសម ដូច្នេះហើយ​នាង​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេល​បទ​ចម្រៀង​រប​ស់ក​ញ្ញា​ចេញលក់​ជា​វីស៊ីឌី​នៅពេល​ខាងមុខនេះ​សន្ទុះ​នៃ ការគាំទ្រ​របស់​នាង​នឹង​ហក់​ឡើង​ខ្លាំង ដែល​អាចជួយ​ឱ្យ​កញ្ញា​ចាប់បាន​ភាព​ល្បី​ដូច​តារា​រៀមច្បង​មិន​ខាន​។ 

 

​ម្ចាស់​បទ “​គ្មាន​អ្នកណា​ល្អ​បាន​ប្រហែល​បង ជា​វេន​ទឹកភ្នែក និង​បទ លោក​ប្តី​ប្រមឹក​” រូបនេះ​បាន​បន្តថា​ហេតុផល​ដែល​ឱ្យ​នាង​មាន​ជំនឿ​ចិត្ត​បែបនេះ គឺ​បទ​ចម្រៀង​របស់​នាង ផលិតកម្ម សាស្តា បានរៀបចំ​ថត​ខារ៉ាអូខេ​សម្រិតសម្រាំង​បំផុត ហេតុនេះហើយ​ទើប​នាង​គិតថា ក្រោយពេល​បទ​ចម្រៀងរ​បស់​នាង​ចេញលក់​ជា​វីស៊ីឌី​រួចហើយ នឹង​អាចបំពេញ​ម​ហិ​ច្ឆិ​តា​នាង​បាន​៕

11-2-2014 (3)

11-2-2014 (1) 11-2-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published