កូរ៉េខាងត្បូង ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អលខេផប បានរាយការណ៍មកថា កញ្ញា Ha Ji Won បានកំពុងធ្វើការយ៉ាងសកម្មដើម្បីរៀបចំខ្លួននាងចូលរួមសម្តែងជាមួយនឹងខ្សែភាពយន្ត Hollywood រឿង Empress Ki ដែលនាងបានប្រាប់ទៅកាន់ទូរទស្សន៍ MBC ។ បើតាមបុគ្គលិកដែលបម្រើការក្នុងការថតខ្សែភាពយន្តបានប្រាប់ទៅកាន់ enews ថា “ក្នុងអំឡុងពេលសម្តែងខ្សែភាពយន្ត Ha Ji Won បានធ្វើការយ៉ាងសកម្មដើម្បីហ្វឹកហាត់ភាសាអង់គ្លេសរបស់នាង និងរៀនអំពីវប្បធម៌របស់អាមេរិក”។
ការធ្វើដំណើររវាងប្រទេសកូរ៉េ និងប្រទេសចិនសម្រាប់ថតខ្សែភាពយន្តជាលក្ខណៈប្រវត្តិសាស្ត្រ តារាសម្តែងរូបនេះបានរៀបចំសម្របខ្លួននាងជាមួយនឹងខ្សែភាពយន្ត Hollywood ដែលនាងគេងបានតែ ៣ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃ៕