កែវ ពេជ្រ​ពិសី នៅ​មិនទាន់​គិតគូរ​ស្នេហា​ថ្មី​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​យក​ពានរង្វាន់​តារា​ឆ្នើម​ប្រចាំ​ទូរទស្សន៍​អប្សរា​កាលពីពេល​ថ្មីៗ​កន្លងមក អ្នកនាង កែវ ពេជ្រ​ពិសី ត្រូវ​ទ​ស្សនិកជន​តាម​ដាន​មិន​ដាក់​ភ្នែក ដោយ សារតែ​ធ្លាប់​ស្រគត់ស្រគំ​បែរជា​តែង​កាយ​ឆើតឆាយ​សិច​ស៊ី​គួរសម ជាមួយ​ការ​ច្រៀង​ផង សម្តែង​ផង បទ​មេម៉ាយ​មាន​យីអ៊ុន​និង​បទ​រថយន្ត​រ៉េ​ហ្វ៊័​រ ។ អ្នកទស្សនា​ជាច្រើន​នាក់​លាន់មាត់​ថា ពិសី​តែងខ្លួន​ចាស់ដៃ​តែម្តង​គឺ​ស្លៀកសំពត់​ខើច​ខ្លី​រឹប​រាង​បូក​ជា​មួ​យ​​អាវ​វាល​បញ្ចេញ​សាច់​ដែល​ពីមុន​កម្រ​ឃើញបែបនេះ​ណាស់ ។​

 

​កែវ ពេជ្រ​ពិសី បញ្ជាក់ថា ដោយសារតែ​បទ​ចម្រៀង​យេៗ​ទើប​នាង​ត្រូវ​តែង​ឈុត​យេៗ​ដែរ ។ នាង​យល់ថា​ភាព​សិច​ស៊ី​បង្ហាញ​នៅលើ​ឆាក​មិ​ន​មែ​ន​ជា​រឿង​ល្អ​ទេ​ខ្លាច​អ្នកទស្សនា​រិះគន់​ម្យ៉ាងទៀត​នោះ​ជា​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ទៀត​នាង​បារម្ភ​ខ្លះ​ដែរ​ពេល​កំពុង​សម្តែង​នោះ ។ តារា​សម្តែង​ដែល​ចា​ប់​បាន​អាជីព​ពិធី​ការិនី​មួយទៀត​នេះ​និយាយថា នៅក្នុង​កម្មវិធី​ពានរង្វាន់​អប្សរា នាង​ឆ្លងកាត់​វិញ្ញាសា​សម្តែង​ច្រើនណាស់​មាន​ទាំង​សៀក​រហ​ស្ស​ក​ម្ម​​ក៏​ធ្លាប់​សម្តែង​ដែរ​ដោយ​អ្នករៀបចំ​កម្មវិធី​ចង់ឱ្យ​តារា​ម្នាក់ៗ ស្គាល់​ឱ្យ​ច្បាស់​ពី​ទម្រង់​សិល្បៈ​ប្លែកៗ​ទុកជា​បទ​ពិ​សោ​សធន៍​។​

 

​កម្មវិធី​នេះ​ជិត​ដល់ពេល​បញ្ចប់​ហើយ​ព្រោះ​នៅ​ដើមខែ​មករា​ឆ្នាំក្រោយ នេះ​នឹងធ្វើ​ពិធី​ប្រគល់​ពានរង្វាន់​ដល់​តារា​ឆ្នើម​ផុត​គេ​ដែល​គ្រោង ធ្វើ​នៅ​សា​ល​​​មហោស្រព​កោះ​ពេជ្រ ។ នាង​បាន​តស៊ូ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ទោះជា​ត្រូវ​សម្តែង​ធ្វើ​ឆ្កួត​ឡប់ ឬ​បញ្ចេញ​ភាព​សិច​ស៊ី​សើចយំ​បែបណា​ក៏​នា​ង​ធ្វើ​ដែរ ដើម្បី​ទាញយក​ពិន្ទុ​ពី​គណៈកម្មការ​និង​ទស្សនិកជន​នៅតាម​គេហដ្ឋាន ។​

 

​អ្នក​តាម​កដាន​ការសម្តែង​របស់ កែវ ពេជ្រ​ពិសី សង្កេតឃើញថា នាង​ហាក់​មាន​ភាពប្រែប្រួល​ជាង​មុន​ច្រើនណាស់​ដោយសារតែ​ពេលនេះ​កាន់ តែ​បែ​ក​សាច់​ធាត់​ស្អាត​ផ្ទៃមុខ​ពេញ​ណែន​ជាង​មុន ។ លើសពីនេះ​ជារឿយៗ ឃើញ​ពិសី​ស្លៀកពាក់​បញ្ចេញ​ភាព​ទាក់ទាញ​ស្របពេល​ឮថា នាង​មាន​សម្ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ម្នាក់​មាន​ឋានៈ​ខ្ពស់ ។

 

​ពិសី បញ្ជាក់ថា មួយរយៈ​នេះ​នាង​យល់ថា ខ្លួន​ឡើង​គីឡូ​ជាប់​រហូត​បើទោះជា​ការងារ​ហត់នឿយ​មែន​តែ​មកពី​ហូប​បាន​គេង​បាន ។ នាង​ធាត់​ជាង​មុ​ន​​ក៏​ល្អ​ម្យ៉ាងដែរ ដើម្បី​កុំឱ្យ​គេ​មើ​លម​កថា​នាង​ស្លេកស្លាំង​មកពី​ពិបាកចិត្ត​រឿង​អី​មួយ​។ ពិសី​និយាយថា​“​ខ្ញុំ​ធាត់​ស្អាត​ពិតជា​សប្បាយចិត្ត តែ​ក៏​មិ​ន​មែ​ន​​មានន័យថា​នាង​ខ្ញុំ​មាន​អ្នក​ស្រឡាញ់​ដែរ គឺ​នៅ​មិនទាន់​គិតគូរ​នៅឡើយ​ទេ​បើទោះជា​នាង​ខ្ញុំ​រំសាយ​អារម្មណ៍​ខូចចិត្ត​រឿង​ស្នេហា​ទីមួយ​នោះ​ក្តី​”៕

10-2-2014 (1) 10-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published