ក្បួន​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែរ​កឋិន តែ​នាយផ្នែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សន្ទុក​មិន​បង្ក្រាប ព្រោះតែ​សំណែន​ពួក​ឈ្មួញ​

, , Leave a comment

​ខេត្តកំពង់ធំ ៖ កាលពី​យប់​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​មាន​គោយន្ត​កែច្នៃ​ចំនួន ៤ គ្រឿង រទេះក្របី​២​គ្រឿង​បានធ្វើ​សកម្មភាព​ដឹកឈើ​តាប់ ពេញប្រៀប​ចេញពី​ចំណុច​វាល​ស្នង​អន ឃុំ​សុខចិត្ត ស្រុក​សណ្តាន់ ក្នុង​គោលដៅ​ទៅ​ទម្លាក់​នៅ​ឃុំ​ក្រយៀ​ដងក្តា ស្រុក​សន្ទុក ខេត្តកំពង់ធំ ហើយ​ក្បួន​ដឹកឈើ​ទាំងនោះ​ត្រូវបាន​ដឹកយក​ទៅ​ស្តុក​ទុក​នៅ​ឃុំ​ក្រយៀ ក្រោយមក​ទើប​មាន​ឈ្មួញ​មក​ដឹក​បន្តទៀត​ម្ចាស់​ឈើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អេង ជា​ឈ្មួញ ដុះ​ស្លែ​ទិញ​ទឹកចិត្ត​មេព្រៃ និង​ស្ថាប័ន​ដ៍ទៃទៀត ក្នុងការ​បើកផ្លូវ​រក​ស៊ី​ដឹកឈើ​ខុសច្បាប់​។​

 

​ភាពមិន​អើពើ​នៃ​លោក​មេព្រៃ​ចំពោះ​បទល្មើស​ព្រៃឈើ ដឹក​ដូច​ហែ​កឋិន​នេះ ត្រូវបាន​មហាជន​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ទីណា​មាន​មេព្រៃ ទីនោះ​ប្រាកដជា​ព្រៃឈើ រលាយ​ហិនហោច​មិនខានឡើយ ដោយសារតែ​មេព្រៃ​បាន​ក្លាយខ្លួនជា​មេ​ខ្មូត​តាម​គ្នា ដែលជា​ប្រពៃណី​ដែល​ឆ្លងតាម​ជា​ដែលជា​ជំងឺមហារីក​ដ៏​ធ្ងន់ធ្ងរ ។ ចំណែក​មហាជន​មួយចំនួនទៀត​បាន​រិះគន់​ចំៗ​ថា ប្រហែលជា លោក ឆេង​គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ ដាក់​មនុស្ស​ឲ្យ​ចាំ​រកលុយ  សម្រាប់​ច​ញ្ចឹ​ម​ឆ្នាំ​បាយ​ទេ​ដឹង បានជា​សមត្ថកិច្ច​មេព្រៃ​ក្បត់​ឆ​ន្ទះ​អនុវត្តន៍​ផ្ទុយ​ពី​ច្បាប់ មិន​គោរព​តួនាទី​របស់ខ្លួន​ក្នុងការ​អភិរក្ស​ថែរក្សា​ធនធានធម្មជាតិ ៕

10-2-2014 (1) 10-2-2014 (2) 10-2-2014 (3) 10-2-2014 (4) 10-2-2014 (5)

 

Leave a Reply

(*) Required, Your email will not be published