ជ្រូក​ចម្លែក​មាន​ចង្កូម​៤​វែង បង្កើត​សង្គ្រាម​ជាមួយ​មនុស្ស​

, , Leave a comment

ប្រទេស​​វៀតណាម ​៖ ក្នុង​រយៈពេល​៣ ថ្ងៃ​មកនេះ មាន​មនុស្ស​ជាច្រើន​បាននាំគ្នា​ទៅកាន់​ភូមិ Phuoc Lam ឃុំ Ninh Xuan Ninh Hoa ខេត្ត Khanh Hoa (​វៀតណាម​) ដើម្បី​មើល​ជ្រូក​ចម្លែក​មាន​ចង្កូម​៤​។ លោក Nguyen Thai Fuel អាយុ ៦៣ ឆ្នាំ ជា​ម្ចាស់​ជ្រូក​នេះ​មាន ទីលំនៅ​តាម​ជាប់​ផ្លូវជាតិ​លេខ ២៦ ដែល​ត​ភ្ជាប់​ស្រុក Ninh Hoa និង​ខេត្ត Dak Lak បាន​និយាយថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មក​ទីជិត​ឆ្ងាយ បាន​ប្រមូលគ្នា​មក​មើល​ជ្រូក​របស់គាត់​មិនតិច​នាក់​ទេ​ក្នុង​១​ថ្ងៃៗ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​វៀតណាម​ឈ្មោះ វៀត​បៅ​ដ​ត​វី​អេ​ន​។​

 

​គាត់​បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា ជ្រូក​របស់គាត់​មាន​ទម្ងន់​ប្រហែល ៦០ គ​.​ក្រ សម្បុរ​ពពាល មាន​រោម​ក្រា​ស់វែងៗ ប៉ុន្តែ​អ្វីដែល​គួរ​ចម្លែក​នោះ គឺ​វា​មាន​ចង្កូម​ដល់​ទៅ ៤ លេចចេញ​ក្រៅ​វែងៗ​ខុសពី​ជ្រូក​ធម្មតា​ដទៃទៀត ដោយ​ឆ្មេ​ញ​ក្រោម​២ មាន​សណ្ឋាន​វែង​មុត​ស្រួច​ប្រវែង ១០ សង់ទីម៉ែត្រ និង​ឆ្មេ​ញ​ក្រោម​នៅជាប់​គ្នា​២​ទៀត​ខ្លី​ជាង​ពាក់កណ្តាល ប្រវែង​ប្រហែល ៣ សង់ទីម៉ែត្រ​៕

9-2-2014

 

Leave a Reply

(*) Required, Your email will not be published