សហរដ្ឋអាមេរិក ៖ ប្រភពពីគេហទំព័រសង្គមកម្សាន្តរបស់ប្រទេសអង់គ្លេសបានរាយការណ៍មកថា នាង Marcey Hawk បានក្លាយទៅជាសេដ្ឋនីក្នុងរយៈពេលដ៏ខ្លី អាស្រ័យដោយមានទេពកោសល្យប្រើសុដន់អាចគូររូបបាន, នាងជាវិចិត្រករម្នាក់រស់នៅអាមេរិក មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញប៉ុណ្ណោះ គឺថែមមានលុយកាក់សម្បូរហូរហែរទៀតផង ។
Marcey Hawk ឬ នៅត្រូវបានគេហៅថា “Boobie Painter” បានប្រើសុដន់ផ្ទាល់របស់ខ្លួន ភ្ជាប់នឹងទឹកថ្នាំ ដើម្បីគូរចេញជារូបភាពប្លែកៗ លក់បានក្នុងតម្លៃ ៥០០ ក្នុង១ផ្ទាំង ។
បច្ចុប្បន្ន នាងរស់នៅ California (អាមេរិក) ហើយចាប់ពីផ្ទាំងគំនូរដំបូងផលិតនៅឆ្នាំ២០០៦ មក នាងបានគូរស្នាដៃនិពន្ធរាប់ពាន់ផ្សេងៗទៀត ។ គំនូរទាំងនោះ សុទ្ធសឹងត្រូវបានលក់តាមអនឡាញ ។
Marcey Hawk ឲ្យដឹងថា នាងមានរបៀបគូរចំនួន ៥ ផ្សេងៗពីគ្នា គឺៈ ប្រើសុដន់អស់, ប្រើសុដន់១, ប្រើក្បាលសុដន់, ចុចបង្វិល និង “កកិតដើមទ្រូង” ។ ប្រាក់ចំណូល១ផ្នែកត្រូវបាន Marcey Hawk បញ្ជូនឲ្យមូលនិធិសប្បុរធម៌ស្រាវជ្រាវវិធីព្យាបាលមហារីកសុដន់ ៕