អ្នកដើរ​ឆ្លងផ្លូវ​ត្រូវ រថយន្ត​វី​ហ្គោ បុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​ជិត​ផ្សារ​ជី​មាន់

, , Leave a comment

​ខេត្តកំពង់ចាម​ ៖ កាលពីវេលាម៉ោងជិត​៥​ល្ងាច​ថ្ងៃទី​៨ ខែកុម្ភ​: ឆ្នាំ​២០១៤ ស្ថិតនៅតាម​ផ្លូវជាតិ លេខ​៧២ ភូមិ​ជី​មាន់​លិច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​រថយន្ត​វី​ហ្គោ​មួយគ្រឿង បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​អ្នកដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​វ័យ ចំណាស់ ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​ក្មេងប្រុស​ម្នាក់ អាយុ​៥​ឆ្នាំ​រងរបួស​ធ្ងន់ ហើយ​អ្នកបើករថយន្ត បាន​បង្កើន ល្បឿន រហូតដល់​ផ្លូវបំបែក​ពញាក្រែក ក៏​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​។​

 

​តាម​ព​ត័​មាននៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​វី​ហ្គោ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5797 បើក​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ក្នុង សភាព​ស្រវឹង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​លឿន​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៧២ លុះ​ពេល​បើក​ដល់ ចំណុចកើតហេតុ ស្រាប់​តែមាន​ស្ត្រី វ័យ​ចំណាស់​ម្នាក់ និង​ក្មេងប្រុស​ម្នាក់​កំពុង ដើរ​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត បុក​ពេញ​មួយ​ទំហឹង​ផ្លោង បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់​ភ្លាមៗ និង​ក្មេងប្រុស រងរបួស​ធ្ងន់​។​

 

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​បន្តទៀតថា ក្រោយ​បើក​បុក​ជនរងគ្រោះ​ទាំង​២​នាក់ អ្នកបើករថយន្ត បាន​បង្កើនល្បឿន យ៉ាង​លឿន រហូតដល់​ផ្លូវបំបែក​ក្រែក ក៏​ទុក​រថយន្ត​ចោល ហើយ​រត់គេចខ្លួន​តែម្តង​។​ ​បើតាម​សមត្ថកិច្ច ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហុក ស៊ី​អេង អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ និង​ក្មេង ប្រុស​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ៕

09-2-2014

09-2-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published