ភាពកម្សោយ​របស់​សាលា​រាជធានី ធ្វើ​ឲ្យ​មហាជន​រិះគន់ ពេលដែល​យក​ថ្លៃ​១.៥០០​រៀល​នៃ​រថយន្ត​មុនពេល​កំណត់ថា សណ្តាន​ថោក​ពុករលួយ មិន​ទុក​មុខ​ឲ្យ​ជាតិ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ បានដាក់​ឲ្យ​ដំណើរការ​សាកល្បង​រថ​យន្ត​ក្រុង​ជា​លើកដំបូង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ចាប់ផ្តើម​ដំណើរការនៅតាម​បណ្តោយ​វិថី​ព្រះមុនីវង្ស ចាប់ពី​រង្វង់​មូល ស្តា​ត​ចាស់ រហូតដល់​គល់ស្ពាន​ព្រះមុនីវង្ស ចំនួន​រថយន្តក្រុង​ចំនួន​១០​គ្រឿង ។ រថយន្ត​នីមួយៗ​មាន​ភាពល្អ​ប្រណីត​ថ្មី​សន្លាង អមដោយ​ការតុបតែង​យ៉ាង​ស្រស់ស្អាត​ថែម​ទៀតផង​។​

 

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​ថា តំណាង​អង្គការ JICA  ប្រចាំ​កម្ពុជា និង​ខាង​អាជ្ញាធរ​សាលា​រាជធានី បាន​ឯកភាពគ្នា​កំណត់​តម្លៃ​១.៥០០​រៀល ក្នុងការ​ធ្វើដំណើរ​តាម​រថយន្តក្រុង​ពី​ចំណុច​រង្វង់​មូល​ស្តា​ត​ចាស់ និង​ស្ពាន​ព្រះមុនីវង្ស​។ លោក​ថា ដំណើរការ​នេះ​ចាប់​គិតពី​ថ្ងៃទី​៥ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៤ ខាងមុខ ។​

 

​ប្រធាន​អង្គការ JICA លោក មាសា​គូ កូ​តូ បាន​ថ្លែង​ឲ្យ​ដឹង ក្នុងអំឡុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ភ្នំពេញ កាលពី​ថ្ងៃទី ១៧ ខែមករា ថា សម្រាប់​តម្លៃ​ធ្វើដំណើរ ២​សប្តាហ៍​ដំបូង តម្រូវ​ឲ្យ​យក ១.០០០​រៀល ហើយ​ជំហាន​បន្ទាប់​តម្លៃ​សេវា​នឹង​ឡើងដល់​១.៥០០​រៀល ។​

 

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​អាម៉ាស​នោះ គឺ​សាលា​រាជធានី​មិនបាន​គោរព​តាម​គោលការណ៍​នៃ​កិច្ចប្រជុំ​របស់​ប្រធាន​អង្គការ JICA លោក មាសា​គូ កូ​តូ ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៧ ខែមករា​នោះទេ ដោយ​កម្រិត​តម្លៃ​១.៥០០​រៀល​ចាប់​ពីថ្ងៃ​បើកសម្ពោធ​តែម្តង ។ បណ្តា​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង​សម្តែង​ការមិន​ពេញចិត្ត និង​រិះគន់ថា សណ្តាន​ថោក​ពុករលួយ មិន​ទុក​មុខ​ឲ្យ​ជាតិ មិន​ខ្មាស់​ជប៉ុន​អ្នក​ជួយ​

 

តាម​ការបញ្ជាក់​របស់​ប្រធាន​អង្គការ JICA លោក មាសា​គូ កូ​តូ បាន​ថ្លែង​ឲ្យ​ដឹង ក្នុងអំឡុង​កិច្ចប្រជុំ​ជាមួយ អាជ្ញាធរ​ភ្នំពេញ កាលពី​ថ្ងៃទី ១៧ ខែមករា ថា សម្រាប់​តម្លៃ​ធ្វើដំណើរ ២​សប្តាហ៍​ដំបូង តម្រូវ​ឲ្យ​យក ១.០០០​រៀល តែប៉ុណ្ណោះ ហើយ​ជំហាន​បន្ទាប់​ទើប​តម្លៃ សេវា​នឹង​ឡើងដល់ ១.៥០០​រៀល តែ​ផ្ទុយទៅវិញ​សាលាក្រុង​យក​ថ្លៃ​១៥០០​រៀល តាំងពី​ថ្ងៃ​ដំបូង​មក​ម្លេះ​។​
​សូម​ឲ្យ​មានចិត្ត​ចេះ​ខ្មាស់​គេ​ផង​អស់លោក​! នេះ​ស៊ី​នៅ​នឹង​មុខតែ​ម្តង​!
ប្រភព​បន្ថែម​

 09-02-2014 (1)

09-02-2014 09-02-2014 (2)

 

Leave a Reply

(*) Required, Your email will not be published