អាជ្ញាធរ​និង​មន្ត្រី​សុរិយោដី ឃុបឃិត​គ្នា​លក់​ស្រះ​ទឹក ឲ្យ​ឈ្មោះ ម៉ឹក ដា​រ៉ូ និង​ឈ្មោះ ណង ប៊ុនធឿន យក​ធ្វើជា​កម្មសិទ្ធិ អ្នកភូមិ​ក្តៅក្រហាយ​

, , Leave a comment

​ខេត្តបាត់ដំបង ៖​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំការ​ឬ​ស្សី និង​ភូមិ​ព្រែក​តាត​ន់ បាន​ចោទប្រកាន់ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​សុរិយោដី បាន​ឃុបឃិត​គ្នា ល​ក់​ស្រះ​ទឹក​ដែលជា​សម្បត្តិ​សមូហភាពប្រជាជន​ធ្លាប់​ប្រើប្រាស់ អស់​រយៈពេល ៣០​ឆ្នាំ​មកហើយ ឲ្យ​ឈ្មួញ​ចាក់ដី យក​ធ្វើជា កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើ​យ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ក្រុមទី​១ ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ប្រជាពលរដ្ឋ​នាំគ្នា​ជួបជុំ សំ​ណូ​ម​ព​រ​ឲ្យលោក​អភិបាលខេត្ត ទើប​ឡើង​ថ្មី ជួយ​ពិនិត្យ​និង​រក្សា​ស្រះ​ទឹក​នេះ អោយនៅ​គង់វង្ស​បានល្អ ដើម្បី​ជា​ប្រយោជន៍​រួម​។​

 

​លោកតា យឹម ឌឿ​ន អាយុ ៧៨​ឆ្នាំ តំណាងអោយ​ប្រជាពលរដ្ឋ​ជាង ១០​គ្រួសារ រស់នៅ​ជុំវិញ​ស្រះ​ទឹក ដែលមាន​រាង​ជា​ត្រីកោណ​ជ្រុង​ខ្លី ៤០​ម៉ែត្រ និ​ង​ជ្រុង​វែង​២ មាន​ប្រវែង ៦០​ម៉ែត្រ បានអោយដឹងថា ស្រះ​ទឹក​នៅ​ចំណុច​ព្រំប្រទល់ ភូមិ​ចំការ​ឬ​ស្សី និង​ភូមិ​ព្រែក​តាត​ន់​នេះ ជា​សម្បត្តិ​សមូហភាព សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ មិនមែនជា​កម្មសិទ្ធិ របស់​ជនណាម្នាក់​ឡើយ ព្រោះ​ប្រជាជន ធ្លាប់ប្រើ​ប្រាស់ អស់​រយៈពេល ៣០​ឆ្នាំ​កន្លងមកហើយ​។​

 

​ម្យ៉ាងទៀតកាលពី​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​រស់នៅក្បែរផ្លូវ​រថភ្លើង និង​ជុំវិញ​ស្រះ​ទឹក ខាង​សុរិយោដី មិន​ធ្វើ​ប្លង់​កម្មសិទ្ធិ​អោយ​ទេ ព្រោះ​ជា​ដី​ចំណីផ្លូវ​ជា​​ដី​រដ្ឋ​ ។ ស្រាប់តែ​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១២ ឈ្មោះ ម៉ឹក ដា​រ៉ូ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​លិខិតបញ្ជាក់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អ​ច​ល​ន​វត្ថុ លេខ ០២០៣០២០៨-០៤៤៨ ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១១ ចេញ​ដោយ​លោក​វិស្វករ ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូបី​យ​កម្ម​សំ​ណ​ង់ និង​សុរិយោដី​ ។​

 

​លោក យឹម ឌឿ​ន បាន​បញ្ជាក់ថា លោក​បានដាក់​បណ្តឹង ទៅ​សាលាក្រុង​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ចំនួន​១​ច្បាប់ និង​ដាក់​បណ្តឹង​ទៅ ស​ង្កា​ត់​ព្រែក​ស្តេចកាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ចំនួន ១​ច្បាប់ ចំពោះ​ឈ្មោះ ម៉ឹក ដា​រ៉ូ និង​ឈ្មោះ ណង ប៊ុនធឿន ដែល​បាន​ចាក់ដី លុប​ស្រះ​ទឹក​។ ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ ដល់​អភិបាលខេត្ត​ឡើង​ថ្មី ជួយ​ពិនិត្យ​និង​រក្សា​ស្រះ​ទឹក​នេះ អោយនៅ​គង់វង្ស​បានល្អ ដើម្បី​ជា​ប្រយោជន៍​រួមប​ន្ត​ទៅ​ទៀត​។​ លោក តោ ហុន ចៅសង្កាត់​ព្រែក​ព្រះស្តេច បានអោយដឹងថា គាត់​មានការ​លំបាក​យ៉ាងខ្លាំង ចំពោះ​ការដោះស្រាយ ព្រោះ​គាត់​ទើប​ឡើងធ្វើជា​ចៅសង្កាត់ហើយ​ឈ្មោះ ម៉ឹក ដា​រ៉ូ គេ​មាន​ប័ណ្ណកម្មសិទ្ធិ ចេញ​មកពី​ថ្នាក់លើ​ត្រឹមត្រូវ ដូច្នេះ​មិនដឹងថា ដោះស្រាយ​តាម​ណា​ទេ​ ។ ចំ​ណែ​ក​​លោ​ក អឿ​ម សុខុន អភិបាលក្រុង​បាត់ដំបង បានអោយដឹងថា លោក​មិនទាន់បាន ទទួល​ព័ត៌មាន រឿង​លុប​ស្រះ​ទឹក​នេះ​ទេ ចាំ​សួរ​ខាង​រដ្ឋបាល​សិ​ន ហើយនឹង​ដាក់​ទិសដៅ ចុះ​ស្រាវជ្រាវ​ចំពោះ​បញ្ហា​នេះ​៕​

8-2-2014 (1) 8-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published