ប្រទេសចិន ៖ តាមសេចក្តីរាយការណ៍របស់គេហទំព័រចិនមួយបានបង្ហាញពីសកម្មភាពរបស់បុរសកំហូចរូបនេះ បានដេកផ្កាប់មុខលើក្តាបន្ទះកង់ និងរំកិលទៅមុខដោយដៃរុញ ខណៈធ្វើពុតជាពិការជើង ដើម្បីសុំទានគេនៅតាមផ្លូវ ដែលក្នុង១ថ្ងៃៗ បានលុយមិនចេះតិច! ។ ប៉ុន្តែដោយមានការសង្ស័យប៉ូលីសក៏បានផ្អាកសកម្មភាព និងត្រួតពិនិត្យលើរាងកាយជនរូបនេះ ទើបដឹងថា រូបគេមានកាយសម្បទាធម្មតាដូចគេដូចឯងដែរ ។
បុរសជនជាតិចិនម្នាក់ ត្រូវប៉ូលីសចាប់ខ្លួនដោយសារតែធ្វើពុតជាជនពិការជើង ដើម្បីសុំទានគេតាមផ្លូវ នៅក្នុងទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន។
បន្ទាប់មក ប៉ូលីសក៏បាននាំខ្លួនជនរូបនោះទៅអប់រំនៅប៉ុសិ៍្ត រួចបញ្ជូនទៅកាន់ស្រុកកំណើតវិញ ។ ចំពោះករណីនេះ ប៉ូលីក៏បានធ្វើការព្រមានដល់មនុស្សផ្សេងៗទៀត ដែលមានកាយសម្បទាគ្រប់គ្រាន់ កុំយកតម្រាប់តាមទង្វើបែបនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ដ៏ជនពិការដ៏ទៃទៀត ដែលពួកគាត់ពិតជាមិនអាចមានសមត្ថភាពរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃបាន និងក៏ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់ប្រទេសជាតិផងដែរ ៕