ស្វែងយល់​ពី​មូលហេតុ និង​វិធី​ព្យាបាល​លិង្គ​វៀច​

, , Leave a comment

​នៅ​ទីក្រុង​ហុងកុង​មាន​បុរស​មិនតិច​ឡើយ​តែង​រងទុក្ខវេទនា​ផ្នែក​ផ្លូវចិត្ត ពីព្រោះ​ក្រោយ​ពេលដែល​ប្រដាប់ភេទ​របស់​ពួកគេ​បះ​ឡើង​រឹង​ហើយ ស្រាប់តែ​វៀច​ក្រ​ងុ​ក​ទៅវិញ ហើយ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​មាន​អ្នកខ្លះ​ពុំ​គ្រាន់តែ​វៀច​ក្រ​ងុ​ក​ត្រឹមតែ ៩០ អង្សារ​ប៉ុណ្ណោះ​ទេ គឺ​វៀច​ដល់​ទៅ​មាន​រាង​ជា​តួអក្សរ L ទៀតផង​។ បើតាម​ការប៉ាន់ប្រមាណ​របស់​បណ្តា​គ្រូពេទ្យ​ព្យាបាល​ផ្នែក​កាមរោគ​បានឱ្យដឹងថា នៅ​ទីក្រុង​ហុងកុង​ក្នុងចំណោម​មនុស្ស​ប្រុស មួយ​ពាន់ នាក់ គឺមាន ៣ នាក់​ទទួលរង​នូវ ករណី​នៃ​ប្រដាប់ភេទ​វៀច​ក្រ​ងុ​ក ។​

paraphimosis_sex (4)

​មូលហេតុ​នៃ​បញ្ហា​
​មូលហេតុ​នៃ​ការបណ្តាលឱ្យ​មាន​ករណី​ប្រដាប់ភេទ​វៀច​ក្រ​ងុ​ក​នោះ គឺមាន​ច្រើនយ៉ាង ។ ក្នុងចំណោម​នោះ​មាន​ករណី​មួយ​គឺ​កើតឡើង​ដោយសារតែ​ស្រ​ទា​ប់​ស្តើង​ពណ៌​ស​ដែល​ស្ថិតនៅលើ​ស្រទាប់​ស្បែក​ប្រដាប់ភេទ​នោះ​មាន​បញ្ហា ។ ដោយសារតែ​ស្រទាប់​ស្តើង​នោះ​មាន​ជាតិ​ស្អិត និង​យឺត​ប្រៀ​ប​ដូ​ច​ជា​​ស្រោមអនាម័យ​ដែល​រឹតបន្តឹង​ទៅលើ​ជាតិ​ស្ពោត​នៃ​ប្រដាប់ភេទ ហើយ​នៅពេលដែល​វា​បះ​ឡើង​គឺ​ជាតិ​ស្ពោត​នោះ​ទប់​ចរន្តឈាម និង​បំប៉ោង​ធំ ។ រីឯ​ស្រទាប់​ស្តើង​ពណ៌​ស​ដែល​នៅជាប់​នឹង​ធាតុ​ស្ពោត​នោះ ប្រសិនបើ​មាន​ទ្រង់ទ្រាយ​ម្ខាង​វែង ម្ខាង​ខ្លី គឺ​ភាព​រលាស់​មិន​តុល្យភាព​គ្នា​ឡើយ ដូច្នេះ​ប្រ​ដា​ប់​ភេ​ទ​ ​គឺ​ពិតជា​ងាក​ទៅ​ម្ខាង​ជាដាច់ខាត​។​

 

​ក្រៅពី​ទ្រង់ទ្រាយ​ប្រដាប់ភេទ​មាន​តាំងពី​កំណើត​មក​ក្តី ប៉ុន្តែ​វា​ក៏មាន​កើតរោគ​ដ៏​ចម្លែក​ម្យ៉ាង​ដែល​បណ្តាលឱ្យមាន​ទ្រង់ទ្រាយ​វៀច​ក្រ​ងុ​ក ។ ឆ្នាំ ១៧៤៣ បើតាម​របាយការណ៍រ​បស់​គ្រូពេទ្យ​ហ្លួង ភេ​រ៉ូ​នី ប្រចាំការ​នៅក្នុង​វាំង​ស្តេច​ល្វី​ស ១៥ របស់​បារាំង​បានឱ្យដឹងថា រោគ​ចម្លែក​នេះ​មានឈ្មោះ​ហៅថា ភេ​រ៉ូ​នី (Peyronie's Disease) ។ អ្នកជំងឺ​ទាំងនោះ​មាន​កើត​ដុំ​រឹង​នៅត្រង់​ម្តុំ​ស្រទាប់​ស្តើង​ពណ៌​ស ដូច្នេះ​វា​ធ្វើឱ្យ​ភាព​រលាស់​មិន​តុល្យភាព ហើយ​នៅពេលដែល​វា​បះ​ឡើង​ក៏​វៀច​ក្រ​ងុ​ក ។​

 

​ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​តម្រង់​ប្រដាប់ភេទ​នោះ គឺ​គេ​ប្រើ​វិធី​វះកាត់ ។ ប្រសិនបើ​ប្រដាប់ភេទ​នោះ​វៀច​កោង​ឡើង​ទៅលើ​ផ្នែក​លើ គឺ​គ្រូ​ពេ​ទ្យ​​នឹង​ឆូត​នៅត្រង់​ដុំ​រឹង​មួយ​កាំបិត​ព្រមទាំង​ទាញ​តម្រង់​វា​ឱ្យ​ត្រង់ ។ បន្ទាប់មក​ត្រូវចៀរ​ស្បែក​ភ្លៅ​មក​ប៉ះប៉ូវ​ត្រង់​ស្នាម​វះកាត់ ។ ក្រោយពេល​វះកាត់​រួច​នឹង​ជាសះស្បើយ គេ​សង្កេតឃើញថា ប្រដាប់ភេទ​នោះ​រួញ​ខ្លី​ប្រហែលជា ៤ មី​ល្លី​ម៉ែត្រ ហើយ​មាន​តិចតួច​ណាស់​ដែល​ធ្វើឱ្យ​កោសិកា​ស្រទាប់​ស្បែក​នៃ​ប្រដាប់ភេទ​ស្លាប់ ឬក៏​ខូចខាត​ដល់​ប្រព័ន្ធ​ទឹកមូត្រ ព្រមទាំង​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​កា​របះ​ឡើង ។​

paraphimosis_sex (3)

ពោះវៀន​ជ្រូក​ជា​ទេវតា​ជួយសង្គ្រោះ​លិង្គ​វៀច​
​នាពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​គេ​ផ្តោត​ក្តីសង្ឃឹម​ថ្មី ដោយ​ប្រើ​ពោះវៀន​ជ្រូក (​ពោះវៀនតូច​) សម្រាប់​ព្យាបាល​លិង្គ​វៀច ។ វិធី​ព្យាបាល​ថ្មី​នេះ​គឺ​រកឃើញ​ដោយ​ក្រុមហ៊ុន​បរិក្ខា​ពេទ្យ “Cook Group” របស់​អាមេរិក​ដោយ​ក្រុម​អ្នកឯកទេស​របស់ Cook ចម្រាញ់​នូវ​សរសៃ​តូចឆ្មារ​នៃ​ស្រទាប់​ស្តើង​ពណ៌​ស ពី​ពោះវៀន​ជ្រូក គឺ​ស្រដៀង​គ្នា​ទៅនឹង​ក្រដាស​ពណ៌​ស​មួយ​សន្លឹក​អីចឹង ដូច្នេះ​គេ​ប្រើ​សរសៃ​តូចឆ្មារ​នៃ​ពោះវៀន​ជ្រូក​ជំនួស​ស្បែក​ភ្លៅ ដើម្បី​ប៉ះប៉ូវ​មុខ​ស្នាម​វះកាត់​វិញ ។​

paraphimosis_sex (1)

​ការវះកាត់​តម្រង​លិង្គ​ជួនកាល​មិនល្អ​ដែរ​
​មាន​សំណួរ​ចោទ​សួរថា តើ​ប្រដាប់ភេទ​របស់​បុរស​វៀ​ច​ដល់​កម្រិតណា ទើបត្រូវ​វះកាត់​តម្រង់​ចម្លើយ​តាម​ធម្មតា​បើ​មាន​កម្រិត​វៀច​រហូតដល់​ទៅ ៣០ ឬ ៤០ អង្សា​គឺ​ស្ថិត​ក្នុងករណី​ធ្ងន់ធ្ងរ​ហើយ ប៉ុន្តែ​ជំងឺ​វៀច​លិង្គ​នេះ ប្រសិនជា​ពុំបាន​ធ្វើការ​វះកាត់​ទេនោះ​វា​ក៏​មិន​ស្លាប់​ដែរ ឱ្យតែ​អ្នកជំងឺ​នោះ​នៅតែមាន​សមត្ថភាព​រួម​ភេទ​ដដែល ។​

 

​ប៉ុន្តែ​ជួន​ពេលខ្លះ​ធ្វើការ​វះកាត់​ហើយ​បែរជា​ទទួលលទ្ធផល​មិនល្អ​ទៅវិញ​ដោយ​កន្លងមក​ធ្លាប់មាន​ករណី​អាក្រក់ៗ​កើតឡើង នោះ​គឺ​ក្រោយពេល​វះកាត់​ដុំ​រឹង​រួចហើយ​ប្រដាប់ភេទ​នោះ​នៅតែមាន​សមត្ថ​ភាពបះ​រឹង​ដដែល ។ ប៉ុន្តែ​យូរ​បន្តិច​មក​ស្រាប់តែ​ដុំ​រឹង​នោះ​រលាយ​បាត់អស់ គឺ​ដល់​វេន​ផ្នែក​ខាងលើ​ទា​ញ​​តឹង​ពេក​ហើយក៏​វៀច​ក្រ​ងុ​ក​ចុះក្រោម​ប្រើការ​លែងកើត​តែម្តង ។​

paraphimosis_sex (2)

​តើ​គេ​ទាញ​តម្រង់​លិង្គ​វៀច​តាម​វិធី​ណា ?
-​មូល​ហេតុដែល​បណ្តាលឱ្យ​ប្រដាប់ភេទ​របស់​បុរស​វៀ​ច​គឺមាន​ករណី​ច្រើនណាស់ ។ ក្នុងចំណោម​នោះ​មូលហេតុ​មួយ​ដ៏​សំខាន់​គឺ​ផ្តើមចេញពី​នៅក្នុង​ស្រទាប់​ស្តើង​ពណ៌​ស​នៃ​ប្រដាប់ភេទ​មាន​ដុំ​រឹង​។​

 

-​ក្រោយ​ពេលដែល​ប្រដាប់ភេទ​នោះ​បះ​រឹង​ឡើង​គឺ​ដុំ​រឹង​នៅក្នុង​ស្រទាប់​ស្តើង​ពណ៌​ស ធ្វើឱ្យ​កម្លាំង​ទាញ​នៃ​សងខាង​ប្រដាប់ភេទ​ពុំ​តុល្យភាព​គ្នា ដូច្នេះ​ត្រូវតែ​វៀច​ទៅ​ម្ខាង ។​

 

-​វិធី​ព្យាបាល​តែមួយ​គឺ​ត្រូវ​ប្រើ​កាំបិត​វះកាត់​ឆូត​ត្រង់ចំណុច​ដុំ​រឹង និង​ទាញ​តម្រង់ ។ បន្ទាប់មក​ត្រូវ​ប្រើ​សរសៃ​តូចឆ្មារ នៃ​ពោះវៀន​ជ្រូក ឬ​ស្បែក​ភ្លៅ​យកមក​ប៉ះប៉ូវ​នៅត្រង់​ស្នាម​វះកាត់ ដើម្បី​ផ្សះ​ស្លាក​ស្នាមរបួស ។ ក្នុងខណៈ​ពេលដែល​កោសិកា​ថ្មី​កើតឡើង​រួចមក គឺ​នៅ​ទីបំផុត​ប្រដាប់ភេទ​អាច​ត្រង់​ឡើងវិញ ៕

 

Leave a Reply

(*) Required, Your email will not be published