រាជធានីភ្នំពេញ ៖ ពិធីការនី និងម៉ូដែលកញ្ញា អឿន លក្ខណ៍លីតា ហៅមូតា ជាអ្នកសិល្បៈមួយរូបមិនសូវបង្ហាញភាពសិចស៊ី ដោយស្លៀកពាក់វាលលើខើចក្រោមនោះទេ ប៉ុន្តែក្រោយពីបែកធ្លាយព័ត៌មានស្នេហាជាមួយបុរសជនជាតិប្រេស៊ីលមក។ កាលពីឡើងឆាកទូរទស្សន៍បាយ័នក្នុងកម្មវិធី តន្ត្រីយុវវ័យ កាលពីថ្ងៃទី២១ ខែកញ្ញា តារារូបនេះហាក់បង្ហាញភាពសិចស៊ីបញ្ចេញដើមទ្រួងគួរឱ្យចាប់ អារម្មណ៍។
រូបភាពនេះអ្នកតាមដានសកម្មភាពរបស់នាងមួយចំនួនបាននិយាយថា ប្រហែលជានាងសិចស៊ីតម្រូវចិត្តសង្សារបរទេស ដែលនិយមភាពស៊ីវីល័យ ។ ទោះជាមានការយល់ឃើញបែបណាក្តី កញ្ញា មូតា ប្រាប់ថា មិនមែននាងស្លៀកសិចស៊ី ដើម្បីតម្រូវចិត្តអ្នកណាទេ នេះគ្រាន់តែចំណាប់អារម្មណ៍ចង់ផ្លាស់ប្តូរស្ទីលស្លៀកពាក់តែប៉ុណ្ណោះ ព្រោះនាងយល់ថា អ្នកសិល្បៈបើស្លៀកសាមញ្ញពេកក៏មិនមានអ្វីប្លែកដែរ ដូច្នេះហើយនាងធ្វើនេះគ្រាន់ចង់បានការចាប់អារម្មណ៍ពីអ្នកគាំទ្រ មិនមានចេតនាផ្សេងឡើយ៕