បទល្មើស​នេសាទ​បាន​មានការ​កើនឡើង​យ៉ាង​ពេញបន្ទុក ស​ត្ថ​កិច្ច​ជលផល​កំពង់​ឃ្លាំង​មិន​បង្ក្រាប ព្រោះ​ជា​ឆ្នាំងបាយ​

, , Leave a comment

​ខេត្តសៀមរាប ៖ បទល្មើស​នេសាទ​នៅ​ចំណុច​ព្រែក​ក្នុង តំបន់​ស្កា​ត្រី ប៉ា​លហាល ផ្នែក​ខាងក្រៅ​នៅ​ចំណុច​ជ្រោយ​សរ​ដង​គម​ទី​៣ ក្នុង​ដែនដី​ឡូ​លេខ​៦ កោះដាច់ កោះ​ព្យុង ចំណែក​ឆ្នុក​ដាក់​នៅ​កណ្តាលទន្លេ​ត្រូវបាន គេ​ដឹងថា អ្នក​ដែល​បាន​សែន​ឲ្យ​សមត្ថកិច្ច​ជលផល ដើម្បី​ដាក់​បទល្មើស​ឈ្មោះ​ស្រួច​លោក ផាត ផល្លី លោក គុណ ចំណែក​ជនជាតិ​វៀតណាម​លោក វៀង​យ៉ាំង​ឡើយ តាឡុ​ក ពី​នាក់​នេះ​ជា​ជើង​ខ្លាំង​ខាង ដាក់​បទល្មើស ដោយ​មិន​មានការ​ខ្លាចញញើត​ពី​ច្បាប់ ។ បទល្មើស​នេសាទ​បាន​កក្រើក​ឡើងវិញ បន្ទាប់ពី​ការចុះ​បង្ក្រាប​គ្រាន់តែ​ជា​ពិធី និង​ជាស​ញ្ញា​ប្រាប់​ដល់​អ្នក​ដាក់​បទល្មើស តែ​ត្រូវបាន​គេ​ដឹងថា នាយ​សង្កាត់ នាយផ្នែក បាន​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ និង បានទទួល​លាភស្ការៈ ពី​ឈ្មួញ ដោយ​មិន​ខ្វល់​ពី​ការបង្ក្រាប​បទល្មើស​សូម្បីតែ​បន្តិច ថែមទាំង​បើកភ្លើង​ខៀវ ឲ្យ​មានការ​ដាក់​សាច់​ក្រឡា​ញឹក ដាក់​អ៊ុយ ជាពិសេស​ភ្លើង​ឆ្នុក​ពាសពេញ​ផ្ទៃ​ទឹក ។​

 

​សកម្មភាព​ទាំង​ប្រទះឃើញ​ចាប់តាំងពី ឃុំ​កំពង់​ឃ្លាំង មាត់​ខ្លា ពេជ្រ​ចក្រី ស្ទឹង​ជ្រៅ គឺ​សុទ្ធតែជា​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់​ទាំ​ង​យប់​ទាំង​ថ្ងៃ តែ​ទោះជា​មានការ​ចុះមក ម្តងម្កាល​របស់​សមត្ថ​កិច្ច គឺជា​ការ​ចុះមក​គ្រាន់តែ​ពិធី​ឲ្យ​គេ​ដឹងថា​ចុះមក​តាមពិត​ឈ្មួញ​បាន​ចរចារ​ចា​ប់​តាំ​ង​ពី​​កាណូត​ចេញ​បាន​១០​ម៉ែត្រ​ម្លេះ ទើប​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​មូលដ្ឋាន​រៀបចំ​ដូច​ឆាកល្ខោន តម្រូវ​ឲ្យ​ក្រុម​អ្នក​ចុះមក​ទៅធ្វើ​ការបង្ក្រាប តែ​ចំណុច​ណា​មាន​បទល្មើស​ច្រើន​ម្ចាស់​បទល្មើស​សែន​ហើយ​មិន​ហ៊ាន​ទៅជិត​ទៀត​ទេ ។​

 

​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដាក់​បទល្មើស​បាន​បង់លុយ​ឲ្យ​ទៅ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​គ្រប់​ជំនាញ​សម្រាប់​ដែល​ប្រចាំ​ការពាក់​ព័​ន្ឋ និង​ទ​ន្លេ​សាប​ក្នុង​ឆ្នុក​មួយ​៦០​ម៉ឺន​រៀល អ្នក​អូស​អួន​ក្រឡា​ញឹក បង់​មួយ​វង់​១​លាន​រៀល ព្រមទាំង​បទល្មើស​ដ៏ទៃទៀត​ក៏​សុទ្ធតែ​បង់​ទាំងអស់ ទើប​ការងារ​ដា​ក់​​បទល្មើស​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង ប្រកបដោយ​រលូន ប្រភព​បាន​បន្តថា នៅពេល​ដែលមាន​គំ​ម្រោ​ង ថ្នាក់លើ​ចុះទៅពិនិត្យ​ម្តងៗ មិនទាន់​ទាំង​ដ​ល់​​ថ្ងៃ​ផង ឈ្មួញ​ដាក់​បទល្មើស​ដឹង​ដំណឹង​រួចជាស្រេច​បាត់ទៅហើយ ។​

 

​ពាក់​ព័​ន្ឋ​ទៅនឹង​បទល្មើស​ដែល​បានដាក់​ពេញ​ផ្ទៃ​ទឹក​ស្ថិតនៅក្នុង​ឃុំ​កំពង់​ឃ្លាំង​ភ្នាក់ងារ​សារព័ត៌មាន​យើង បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ហោ ឡា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់​ឃ្លាំង ដើម្បី​សុំ​ការបំភ្លឺ​ពី​ករណី​ដែល​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុ​ស​ច្បា​ប់ តែ​មិនអាច​ធ្វើការ​ទំនាក់ទំនង​បាន ​៕

6-2-2014 (1) PENTAX Image OLYMPUS DIGITAL CAMERA

 

Leave a Reply

(*) Required, Your email will not be published