សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ទៅ​តុលាការ ពាក់ព័ន្ធ​ប្រើប្រាស់​ក្រដាសប្រាក់​ក្លែងក្លាយ​

, , Leave a comment

​ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ជននេះ​បាន​ប្រើប្រាស់​ចាយវាយ​ក្រ​ដា​ស​​ក្លែងក្លាយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅក្នុង​ហាង​ផឹកស៊ី​យីហោ ពន្លឺ​អង្គរ ស្ថិ​តក្នុង​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ខេង ចាន់​ផល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ក្នុងភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល និង​ម្នាក់ទៀត​ដែល​រត់គេចខ្លួន​មានឈ្មោះ ត្រេ​ន ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

 

​ប្រភពដដែល​បាន​បន្តថា នៅ​មុនពេល​ចាប់ខ្លួន​ជនសង្ស័យ និង​បក្ខពួក​បាននាំគ្នា​ចូលទៅ​ផឹកស៊ី​នៅក្នុង​ហាង​យីហោ​ពន្លឺ​អង្គរ ។ លុះ​ផឹកស៊ី​បាន​មួ​យ​ស​ន្ទុះ​ជនសង្ស័យ​ក៏បាន​ហៅ​ម្ចាស់​ហាង​ឲ្យ​គិតលុយ ពេលនោះ​ម្ចាស់​ហាង​បានគិត​លុយ​ថ្លៃ​ផឹកស៊ី​អស់​ចំនួន​២២.០០០​រៀល ហើយ​ជនសង្ស័យ​ក៏​បា​ន​​ឲ្យ​ក្រដាសប្រាក់​១​ម៉ឺន​រៀល​៣​សន្លឹក (​ក្រដាស់ប្រាក់​ក្លែងក្លាយ​) ទៅ​ឲ្យ​ម្ចាស់​ហាង ។ ដោយមាន​ការសង្ស័យ​ម្ចាស់​ហាង​ពុំបាន​ទទួលយក​ក្រ​ដា​ស​ប្រាក់​ទាំងអស់​នោះទេ ។ បន្ទាប់មក​ម្ចាស់​ហាង​ក៏បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ជួយ អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​តែ​ម្ត​ង ។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​នគ​របាល រកឃើញ​ក្រដាសប្រាក់​១​ម៉ឺន​រៀល​ក្លែងក្លាយ ចំនួន​៥​សន្លឹក នៅក្នុង​ហោប៉ៅ​ខោ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចាត់​ការបន្ត​តាមច្បាប់ ៕

6-2-2014

 

Leave a Reply

(*) Required, Your email will not be published