ក្រោយពេល​កែ​មុខ ពេជ្រ អា​វី​ហ្សា ឃាត​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​វេចសម្ពាយ​រូប​សម្រស់​សិប្ប​និមិត្ត​មកពី​ប្រទេស​ថៃ​បាន​រយៈពេល ប្រមាណ​ជាមួយ​ខែ​មកហើយ ប៉ុន្តែ​ក្រោយពី​តារា​សាច់​សខ្ចី​រូបនេះ​សម្រេចចិត្ត​ក្រសោប​យក​សម្ផស្ស ក្លែងក្លាយ​មក នាង​មិនសូវ​បង្ហាញ​វត្តមាន​នៅតាម​កម្មវិធី​សិល្បៈ ឬក៏​កម្មវិធី​មិត្តភក្តិ​ទេ​។​

 

បញ្ហា​នេះ នៅពេល​យើង​ទូរស័ព្ទ​សួរនាំ​ជាច្រើនលើក ពេជ្រ អា​វី​ហ្សា ដើម្បី​សាកសួរ​មូលហេតុ​ដែរ តែ​នាង​មិន​ទទួល​ទូរស័ព្ទ​ឆ្លើយតប​ឡើយ​។  ប៉ុន្តែ​បើតាម​ព័ត៌មាន​ពី​អ្នក​ជិតដិត​តារា​រូបនេះ​សុំ​មិន​បញ្ចេញ ឈ្មោះ​ម្នាក់​បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ការដែល​តារា​សម្តែង​ក​ញ្ញា ពេជ្រ អា​វី​ហ្សា មិន​បង្ហាញមុខ​ក្រោយពេល​កែ​សម្រស់​នេះ គឺ​បណ្តាលមកពី​នាង​កែ​មិន​សម​ទម្រង់​មុខ ពោលគឺ​ពេល​កែ​រួចហើយ សម្រស់​នាង​អន់​ជាង​កាលពី​មិនទាន់​កែ​ទៅទៀត ហេតុ​ដូច្នេះហើយ ទើប​តារា​រូបនេះ​មិនទាន់​បង្ហាញមុខ ព្រោះតែ​ខ្លាច​គេ​រិៈ​គន់​។​

 

​ប្រភព​ដដែល​នេះ​បន្ត​ឱ្យដឹងទៀតថា បើតាម​ព័ត៌មាន​គេ​បានដឹង​ឮថា ពេជ្រ អា​វី​ហ្សា ត្រៀម​ទៅ​កែ​សម្រស់​ជាថ្មី​ម្តងទៀត ដើម្បី​ប៉ះប៉ូវ​សម្រស់​ឡើងវិញ​៕

06-2-2014 06-2-2014 (1) 06-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published