វិធីសាស្ត្របោកសម្លៀកបំពាក់ឱ្យស្អាត គឺជាចំណេះដឹងយ៉ាងសំខាន់សម្រាប់ស្ត្រីមេផ្ទះទូទៅ ។ ការមិនចេះជំនាញមួយនេះ គឺជារឿងគួរឱ្យសោកស្តាយ ពីព្រោះសម្លៀកស្អាតនឹងធ្វើជីវិតរបស់លោកអ្នកស្រស់ស្រាយគ្រប់ ពេលវេលា ។ ជាទូទៅជំនាញមួយនេះគ្មានអ្វីពិបាកឡើយ ហើយខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនពាក់ព័ន្ធនឹងការបោកគក់សម្លៀកបំពាក់របស់លោកអ្នកឱ្យបានស្អាតល្អ៖
-លោកអ្នកត្រូវប្រមូលសម្លៀកបំពាក់ប្រឡាក់ចេញពីបន្ទប់ឱ្យអស់ ទោះជាសម្លៀកបំពាក់នោះនៅទីកន្លែងណាក៏ដោយ ហើយត្រូវប្រាកដថា ខោអាវរបស់លោកអ្នកមិនមាននៅសេសសល់ក្រោមគ្រែនោះទេ ។
-ការដាក់គសម្លៀកបំពាក់លោកអ្នកមិន ត្រូវចេះតែគរលើគ្នាតែផ្តាសនោះទេ លោកអ្នកគួរតែគរវាទៅតាមសាច់ក្រណាត់ និងពណ៌របស់វាឱ្យបានត្រឹមត្រូវ ។
-គួរចងចាំថាកន្សែង និងកម្រាលពូកមិនអាចបោកជាមួយគ្នាបានទេ ។ ម៉ាស៊ីនបោកគក់បើកគម្រកពីលើ គួរប្រើប្រាស់សម្រាប់បោកគក់កន្សែង រីឯកម្រាលពូកគួរតែបោកនៅក្នុងម៉ាស៊ីនបោកគក់បើកគម្របពីមុខ ។
-បោកគក់តាមពណ៌របស់សម្លៀកបំពាក់ ។ សម្លៀកបំពាក់ពណ៌សត្រូវបោកជាមួយគ្នា រីឯសម្លៀកបំពាក់ដែលមានពណ៌ក្រហម ឬផ្កាឈូក និងទឹកក្រូចអាចបោកជាមួយគ្នាបាន ។
-មិនត្រូវត្រាំទុកចោលសម្លៀកបំពាក់របស់លោកអ្នកក្នុងម៉ាស៊ីនបោកគក់រយៈពេលជាង២៤ម៉ោងនោះឡើយ ពីព្រោះថាវាអាចនាំឱ្យធុំក្លិន និងដុះផ្សិត ។
-គួរប្រើប្រាស់សាប៊ូម្ស៊ៅតាមចំនួនត្រឹមត្រូវ និងតាមការណែនាំពីអ្នកជំនាញ ។
-ត្រូវហាលនឹងប្រដាប់ព្យួរខោអាវឱ្យបានត្រឹមត្រូវ ហើយក្រោយពេលស្ងួតមិនត្រូវយកទៅទុកចោលនោះឡើយ។
-ប្រសិនបើលោកអ្នករស់នៅក្នុងបន្ទប់តែមួយជាមួយនឹងមនុស្សដ៏ទៃ គួរតែជួយគ្នាបោកគក់ ដើម្បីធ្វើឱ្យខោអាវរបស់លោកអ្នកកាន់តែស្អាតល្អ ហើយថែមទាំងចំណេញពេលវេលាទៀតផង ។
-គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការបោកគក់សម្លៀកបំពាក់ពណ៌ក្រហម និងពណ៌.ស ពីព្រោះថាសម្លៀកបំពាក់អាចនឹងប្តូរពណ៌បាន ។
-បោករួចត្រូវយកទៅហាលនៅកន្លែង ដែលមានកម្តៅថ្ងៃល្អ ពិសេសមិនត្រូវហាល លើស្នួរប្រឡាក់ ឬមានធូលីឡើយ ៕