ប្រទសចិន ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន ឆៃណាញូ បានរាយការណ៍មកថា បុរសម្នាក់មកពីខេត្តសានស៊ី (Shan Xi) នៃប្រទេស បានចំណាយលុយចំនួន១០០,០០០ RMB លុយចិន(ស្មើនឹង១៦,០០០ ដុល្លារអាមេរិក) ដើម្បីបានធ្វើជា ស្តេច និងក្នុងនាមជាអតិថិជនដំបូងគេនៅឯរមណីយដ្ឋានទឹកក្តៅ ដែលបើកសម្ពោធថ្មីដែលមានទីតាំងស្ថិតនៅខណ្ឌលូសាន (Lushan) ក្រុងហ្វ៊ូជាង ហ្គានស៊ូ (Fujian Quanzhou) ខេត្តហេណាន (Henan) នៃប្រទេសចិន។
ក្នុងឱកាសដ៏មានន័យបំផុត បុរសរូបនោះបានម្លៀកពាក់ជារាជាធិរាជប្រពៃណីចិន និងទទួលសេវាកំដរដូចស្តេច អីចឹងពីសំណាក់នារីវ័យៗក្មេងដ៏ស្រស់ស្អាត៦នាក់ស្ថិតក្នុងសម្លៀកបំពាក់រជ្ជកាលថាងទាំងអស់។ ក្រៅពីភិលៀង ៤ នាក់នៅជុំវិញអាងទឹកនោះ គឺមានស្រីស្នំ២នាក់ទៀតឈរអមសងខាងស្តេចក្នុងអាង ដើម្បីសម្អាតព្រះកាយ និងបញ្ចុកចេកដល់ព្រះអង្គ ខណៈពេលងូតទឹក។
សូមបញ្ជាក់ថា ពេលណាក៏ដោយឲ្យតែស្តេចមានតម្រូវការដូចជា ភោជនាហារ ឬកន្សែងជូតខ្លួននោះ គឺត្រូវយកមកថ្វាយភ្លាមយ៉ាងគោរព តាមតម្លៃលុយ១ម៉ឺន៦ពាន់ដុល្លារអាមេរិក៕