ខេត្ដពោធិ៍សាត់ ៖ បុរសម្នាក់ដែល អ្នកឃុំស្រែស្ដុកអះអាងថា ទៅឆក់ត្រីនៅ បឹងក្នុងព្រៃមួយកន្លែងឆ្ងាយពីភូមិត្រូវ ពស់ចឹកចំកំភួនដៃស្លាប់នៅពេលបញ្ជូន ទៅមន្ទីរពេទ្យកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចបឹងសាំង ក្នុងព្រៃរនាម ស្ថិតក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់។
ប្រភភព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារសត្វ ពស់មានពិសខាំឈ្មោះ ហ៊ុត គ្រប់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកណ្ដៀង។
ថ្ងៃកើតហេតុជនរងគ្រោះលូកដៃឆ្វេងក្នុងបំណងចាប់ត្រីដែលមានទឹកជម្រៅត្រឹម ក្បាលជង្គង់ លាយឡំទៅដោយស្មៅស្រងែ អណ្ដែតលើទឹកធ្វើឱ្យសត្វពស់វែកមានពិសដែលសំងំក្នុងស្មៅចឹកចំកំភួនដៃខាងឆ្វេងបណ្ដាល ឱ្យចុកប្រកាច់ក្នុងទឹកស្រែក។ ភ្លាមៗនោះមានអ្នកជួយជនរងគ្រោះមកសង្គ្រោះដែរ តែកន្លែងនោះឆ្ងាយពីភូមិពេកពិសជ្រាបចូលសព្វសាច់ពេញខ្លួន ហើយជនរងគ្រោះប្រែ សម្បុរខ្មៅជាំពេញខ្លួនប្រាណ ស្លាប់តែម្តង។
ក្រោយមកសមត្ថ កិច្ចជំនាញក៏បានប្រគល់សពទៅឱ្យក្រុម សាច់ញាតិដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕